លោកចៅសង្កាត់ស្ទឹងមានជ័យទី៣ ដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញមួយកន្លែង ស្ថិតនៅចំណុចភូមិទ្រា៤

រាជធានីភ្នំពេញ៖ នៅរសៀលម៉ោង២ជាង នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាំង ស៉ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ ដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញមួយកន្លែង ស្ថិតនៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចៅសង្កាត់លោក សាំង ស៉ីណា តែងតែចុះទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៥.ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕






No comments