គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បារមីផ្លូវងងឹត បញ្ជាក់ថា លោក វ៉ន ផា នាយប៉ុស្តិ៍នគរបាលឃុំស្ដៅ បើកល្បែងភ្នាល់ដាក់លុយក្នុងទីស្នាក់ការប៉ុស្តិ៍ ខណៈលោកមេប៉ុស្តិ៍រូបនេះបដិសេធថាត្រឹមលេងដាក់ទឹកសុទ្ធ

    ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា «ក្នុងស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តៅ នៃអធិការដ្ឋាននគរបាលស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានលោក វ៉ន ផា នាយមេប៉ុស្តិ៍ បើកឲ្យអ្នកស្រុកភូមិចូលលេងល្បែងស៊ីសង «បោះប៊ូល» ភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃ ដោយមិនគិតរឿងធ្វើការងារនោះទេ»!

    ក្រៅពីជួបជុំគ្នាលេងល្បែងដាក់លុយ ពេលយប់ឡើង មេប៉ុស្តិ៍នាំគ្នាផឹកស៊ីរហូតដល់ម៉ោង ១០ទៅ១១យប់ផឹកនៅកន្លែងលេងល្បែងផង ផឹកនៅកន្លែងក្នុងប៉ុស្តិ៍ផង ធ្វើឲ្យពិបាកដល់មន្ត្រីៗផ្សេងៗទៀតពិបាកក្នុងការធ្វើការងារណាស់។

    ប្រភពព័ត៌មានបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ ដំបូងឡើយមេប៉ុស្តិ៍បើកកីឡា «បោះប៊ូល» ដើម្បីហាត់ប្រាណ ប៉ុន្តែក្រោយមកបែរជានាំមនុស្សពីខាងក្រៅ ដែលជាមុខសញ្ញាអ្នកលេងល្បែងជល់មាន់ ឲ្យចូលមកលេងល្បែងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃទៅវិញ! ចំណែកឯមន្រ្តីបម្រើការងារនៅក្នុងប៉ុស្តិ៍គឺមិនបានលេងកីឡាហាត់ប្រាណអីនោះទេ! ដោយមេប៉ុស្តិ៍ទុកកីឡានោះឲ្យអ្នកស្រុកភូមិចូលមកលេងភ្នាល់ដាក់លុយយកតុងវិញ។

    ប្រភពដដែលបន្តទៀតថា៖ «ទីតាំងភ្នាល់ក្នុងស្នាក់ការប៉ុស្តិ៍នគរបាលឃុំស្តៅ គឺមានបុគ្គលឈ្មោះ ក្នា ភេទប្រុស អតីតជាជនពាលដើរលួចទាក់ឆ្កែក្នុងស្រុកភូមិ ឈរចាំប្រមូលតុង ដោយមានលោក វ៉ន ផា នាយប៉ុស្តិ៍ជាអ្នកកាងពីក្រោយខ្នង។

    យ៉ាងណាករណីនេះនាយប៉ុស្តិ៍នគរបាលឃុំស្តៅ លោក វ៉ន ផា បានបំភ្លឺប្រាប់សារព័ត៌មាន កាលពីល្ងាចថ្ងៃទី១១កុម្ភៈ២០២៦នេះ ដោយលោកធ្វើការច្រានចោលទាំងស្រុងចំពោះប្រភពព័ត៌មាន «ដោយលោកមេប៉ុសិ៍បញ្ជាក់ថាមិនបានបើកឲ្យលេងល្បែងស៊ីសងភ្នាល់ដាក់លុយនោះទេ ដោយគ្រាន់តែលេងកីឡាបោះប៊ូលហាត់ប្រាណ ភ្នាល់ដាក់ទឹកសុទ្ធធម្មតា ហើយក៏អត់មានអ្នកឈរចាំយកលុយតុងអីដែរ ហើយលោកក៏មិនបានកាងឲ្យបុគ្គលឈ្មោះក្នា»! កាលបំភ្លឺនេះ ស្របពេលអធិការនគរបាលស្រុកកងមាស លោក ជា ជួន ក៏មិនបានដឹងអំពីការលេងភ្នាល់ដាក់លុយ ដោយលោក ជា ជួន ត្រឹមដឹងថាពិតជាឃើញមានកន្លែងបោះប៊ូលក្នុងស្នាក់ការប៉ុស្តិ៍រដ្ឋបាលពិតប្រាកដមែន។

    ក្រោយពីលេចឮដំណឹងនេះភ្លាម សាធារណមតិបានលើកឡើងទាំងមិនសប្បាយចិត្ត ដោយស្នើឱ្យថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បើកការសួរនាំនិងធ្វើការដកមេប៉ុស្តិ៍រូបនេះគ្រវាត់ចោល ប្រសិនបើជារកឃើញថានាយប៉ុស្តិ៍រូបនេះ ពិតជាបានប្រព្រឹត្តអំពើអបាយមុខក្នុងស្នាក់ការប៉ុស្តិ៍រដ្ឋបាល ពិតប្រាកដមែន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚