គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អធិការស្រុកស្ទឹងត្រង់ លោក ឯម វឌ្ឍនា កំពុងបណ្តោយឲ្យបនល្បែងស៊ីសងខុសច្បាប់ ដំណើរយ៉ាងគគ្រឹកគគ្រេង

    តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទីតាំងល្បែងស៊ីសងខុសច្បាប់ដុសស្លែដ៏ធំ «សង្វៀនជល់មាន់» កំពុងតែដំណើរការយ៉ាងរឹងមាំក្នុងភូមិសាស្ត្រឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាដែនសមត្ថកិច្ចរបស់លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់។

    ប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសងដុសស្លែមួយនេះ ជារបស់ឈ្មោះ នឿ ដែលគេស្គាល់ថាជាបុគ្គលមានខ្នងបង្អែកដ៏រឹងមាំជាអ្នកមានឥទ្ធិពលក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បុគ្គលឈ្មោះ នឿ រូបនេះតែងតែបង្ករបង្កើតបនល្បែងភ្នាល់ខុសច្បាប់ ជាម្តងហើយម្តងទៀតក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយគ្មានខ្លាចរអាច្បាប់បន្តិចនោះទេ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថា៖ បនល្បែងស៊ីសង របស់ឈ្មោះ នឿ លេង៧ថ្ងៃក្នុង ១សប្ដាហ៍ ក្នុងមួយថ្ងៃៗលេងចាប់ផ្ដើមពីម៉ោង ១១ព្រឹក រហូតព្រះសូរិយាអស្តង្គត ទើបបំបែកជើងគ្នាទៅផ្ទះរៀងៗខ្លួន និងមានអ្នកចាញ់រាប់ពាន់ដុល្លារក្នុងម្នាក់ៗ ថែមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។

    ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើងថា ករណីនេះប៉ូលីសនគរបាលរដ្ឋបាលឃុំខ្ពបតាងួន ហាក់បីដូចជាមិនអើពើចំពោះករណីនេះនោះទេ ជាពិសេសលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់នេះតែម្តង គឺបណ្តែតបណ្ដោយខ្លាំងមែនទែន។

    ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរទៅកាន់កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលមានលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមមេត្តាជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚