គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីយោធាម្នាក់ដែលមានឋានន្តរស័កជាឧត្តមសេនីយ៍ទោផ្កាយ 2 បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋ…


    កំពង់ឆ្នាំង៖ មន្ត្រីយោធាម្នាក់ដែលមានឋានន្តរស័កជាឧត្តមសេនីយ៍ទោផ្កាយ 2 បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានយករថយន្តយោធានិងទាហានរបស់ខ្លួន 8 នាក់បានប្រើអំណាចមកធ្វើការដកបង្គោលរបងរបស់ប្រជាពលរដ្ឋដែលដាំនៅលើដីរបស់ពួកគាត់យកអស់ជាច្រើនលើកច្រើនសារមកហើយរួមនិងលើកនេះផងដែរ ។
    ហេតុការដដែលជាដដែលនេះបានកើតឡើងទៀតនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២០ នេះ បានកើតឡើងនៅចំណុចដីរបស់ប្រជាពលរដ្ឋត្រង់ អូចំណា គីឡូម៉ែត្រលេខ៩១ ស្ថិតក្នុងភូមិ ភ្នំតាស ឃុំកនរាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
    ប្រជាពលរដ្ឋដែលជាម្ចាស់ដីហើយក៍ជាមន្ត្រីផ្លូវដែករ៉ាក្តុលដែលបានចូលនិវត្តឈ្មោះ មុំសារឿន អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋរសនៅក្នុង ភូមិក្តុលសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជាតំណាងអោយប្រជាពលរដ្ឋ១០គ្រួសារ បានអោយអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃដដែលនេះថាគាត់ធ្លាប់តាំងពីឆ្នាំ១៩៨៩ហើយដីនេះគាត់កាន់កាប់និងដាំស្វាយចន្ទីនិងធ្វើរបងបានមួយចំនួនហើយដលើឆ្នាំ២០០៧រូបគាត់ក៏បានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីបណ្ដោះអាសន្នតាមរយៈលោកមេភូមិលោកមេឃុំចុះថ្ងៃទី 24 តុលា 2007ផងដែរ ។
    ឈ្មោះ មុំសារឿន បានអោយដឹងទៀតថា នៅថ្ងៃទី 27 សីហា 2018 តែមានលោកឧត្តមសេនីយ៍ទោផ្កាយ 2 ឈ្មោះ ទេពចំរើនសាមីឌី បានមកជំទាស់ថាជាដីរបស់រដ្ឋអ្នកណាក៏មិនអាចធ្វើអ្វីបានទាំងអស់ គាត់បញ្ជាឲ្យកម្មករធ្វើការរុះរើរបងរបស់ពួគាត់ចឹញពីដីហើយបានដឹកយកទៅលាកទុកមួយកន្លែងក្នុងដីរបស់គាត់ហើយមន្ត្រីយោធាខាងលើនេះបានមកជីស្រះលើដីប្រជាពលរដ្ឋទៀត ។
    ហើយប្រជាពលរដ្ឋបានប្តឹង ទៅសាលាស្រុកទឹកផុសក៍បានហៅលោកឧត្តមសេនីយ៍ទោផ្កាយ២ជាមន្ត្រីយោធារូបនោះចូលខ្លួនមកធ្វើការដោះស្រាយប៉ុន្តែមន្ត្រីយោធាដែលមានឋានះផ្កាយ២ខាងលើនេះមិនបានចូលខ្លួនមកធ្វើការដោះស្រាយនោះឡើយ ។
    ប្រជាពលរដ្ឋបានអោយដឹងថានៅរសៀលថ្ងៃទី៩ឧសភា២០២០មានរថយន្តចំនួន២ គ្រឿង បំពាក់ស្លាកលេខ ខេមរភូមិន្ន (ខ ម) និងកងកម្លាំងទាហានប្រមាណជា ៨ នាក់ បានមកដើរដកយកបង្គោលនៅលើដីរបស់ប្រជាពលរដ្ឋក្នុងបំណងបំពានយកដីរបស់ពួកគាត់ ការដកបង្គោលពីដីប្រជាពលរដ្ឋនេះ មានជាច្រើនលើកច្រើនសារមកហើយ លោកផ្កាយ ២ ទេពចំរើន សាមីឌី ដែលជាអ្នកបញ្ជាឱ្យកូនចៅដកបង្គោលលើដី របស់គាត់ទៅវិញ ។
    នៅពេលដែលក្រុមអ្នកសារព័ត៌មានបានចូលទៅដល់តំបន់នោះ រថយន្ត ២គ្រឿង ពាក់ស្លាកខេមរភូមិន្ទ រួមទាំងក្រុមទាហានប្រមាណជា ៨ នាក់ បានបើករថយន្តគេចចេញពីទីតាំងនោះ សំដៅទៅជើងភ្នំ យកទាំងបង្គោលដែលខ្លួនបានដកពីដីបនរជាពលរដ្ខយកទៅជាមួយផង។
    ពលរដ្ឋដែលជាម្ចាស់ដីបញ្ជាក់ថា ដីរបស់លោកផ្កាយ ២ គឺនៅខាងក្រោយ ដោយបានខណ្ឌចែកគ្នាដោយរ៉ារទេះភ្លើង ចំណែកដីរបស់គាត់គឺនៅខាងមុខ មានក្បាលប្រវែង ២០០ម៉ែត្រ និងជម្រៅពីផ្លូវក្រហមដល់ផ្លូវដែក ៦០ ម៉ែត្រ ។
    សូមរំលឹកថា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះ មុំ សំអឿន អាយុ ៦៤ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជាតំណាងឲ្យប្រជាពលរដ្ឋ ១០ គ្រួសារទៀត ធ្លាប់បានដាក់លេខិតដើម្បីសុំអន្តរាគមន៍ ទៅកាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយត្រូវបាននាយកដ្ឋានកិច្ចការរដ្ឋបាល វាយត្រាចូល នៅលើលិខិតរបស់ពលរដ្ឋជាផ្លូវការផងដែរតែមន្ត្រីយោធាឋានះផ្កាយ២ឈ្មោះ ទេពចំរើនសាមីឌី នៅតែគឃ្លើនម្តងហើយម្តងទៀតដោយបានបញ្ជាអោយទាហ៊ានរបស់ខ្លួនរុះរើរបងរបស់ប្រជាពលរដ្ឋក្នុងគោលបំណងរំលោកភយកដីរាស្ត្រ។













    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ