គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឃាត់ខ្លួន អធិការរងនគរបាល ខណ្ឌដង្កោ ពាក់ព័ន្ធករណី ដកកាំភ្លេីងបាញ់គំរាម ប្រជាពលរដ្ឋ នៅ ខណ្ឌកំបូល

    កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន អធិការរង ម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីរអធិការរងរូបនោះ បានដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ ដេីម្បីគំរាមប្រជាពលរដ្ឋ។

    ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    យោងតាមយុវជនម្នាក់បានអះអាងថា បុរសម្នាក់បានអង្គុយផឹកស៉ីនៅផ្ទះក្បែរហាងរបស់ខ្លួន ហេីយបានដកកាំភ្លេីង បាញ់ឡេីងលេី ចំនួនមួយគ្រាប់ ដេីម្បីគំរាមរូបខ្លួន បន្ទាប់ពីជិះម៉ូតូកាត់កន្លែងគាត់ផឹកស៉ី ហេីយបានចោទប្រកាន់រូបខ្លួនថាជិះម៉ូតូលឿនក្នុងភូមិ។

    ជនសង្ស័យដែលដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋនោះ ត្រូវបានគេស្គាល់ថា ជាកម្លាំងសមត្ថកិច្ច  តួនាទីអធិការរង ទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឈ្មោះ ទូច សេងហ៊។

    បច្ចុប្បន្នជនសង្ស័យ ដែលមានតួនាទីជាមន្ត្រីនគរបាល ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌកំបូល និងកំពុងសួរនាំដេីម្បីចាត់ការតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ