ឃាតកម្ម ព្រៃឈើ ដ៏ចម្លែក នៅខេត្តកំពង់ស្ពឺ ដែលសមត្ថកិច្ច ខ្វាករចាប់អ្នកកាសែត មិនចាប់ក្រុមកាប់សម្លាប់ព្រៃឈើ

ឧក្រិដ្ឋកម្មព្រៃឈើកំពុងតែបន្តកើតមានយ៉ាងសស្រាក់សស្រាំ ជាដដែលៗ នៅក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងបន្តដឹកជញ្ជូនបានយ៉ាងរំភើយ ដោយគ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធនោះទេ។
ហើយអ្វីដែលកាន់តែហួសចិត្ត នឹងចម្លែកបំផុត ក្នុងករណីនេះ គឺសមត្ថកិច្ចស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាខ្វារកមកចាប់ខ្លួនអ្នកកាសែត ដែលកំពុងតែដេកឃ្លាំមើលពួកឃាតករ ដែលកំពុងតែកាប់សម្លាប់ព្រៃឈើនិងដឹកជញ្ជូនចេញពីតំបន់ភ្នំឪរ៉ាល់ រីឯក្រុមឧក្រិដ្ឋកម្ម ដែលកាប់ឈើទាំងអស់នោះ បែរជាសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេ។
យ៉ាងណាករណីចាប់ខ្លួន អ្នកកាសែត២នាក់ខាងលើ ធ្វើឲ្យអ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ផ្ទុះការរិៈគន់សម្ដែងការសោកស្ដាយរន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់ «ដោយថាអ្នកកាសែតគ្រាន់តែចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង បែរជាក្លាយជាឆ្អឹងទទឹងករបស់គេ» «រហូតត្រូវចាប់ខ្លួនទាំងដែលកំពុងសំរាកពេលយប់និងពុំបានដាក់បារ៉ាស់ស្ទាក់ឃាត់បទល្មើសព្រៃឈើដើម្បីជំរិតយកលុយនោះឡើយ ម្យ៉ាងវិញទៀត អ្នកកាសែតខាងលើ ក៏ពុំបានបើករថយន្ត ដេញចាប់បទល្មើសព្រៃឈើ ដើម្បីជំរិតទារលុយអ្វីដែរ»។
សូមបញ្ជាក់ដែរថា៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានអ្នកកាសែត២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកឪរ៉ាល់ធ្វើការចាប់ខ្លួន ដោយចោទថា ពួកគេបានដាក់កុងត្រូលជជុះទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូងចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនអ្នកកាសែតទាំងពីរនាក់នោះ ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕












No comments