គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក គាត ហ៊ុល ប្រធានគណៈបញ្ជារការឯកភាពក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ អាជ្ញាធរ មន្ត្រីជំនាញ សមត្ថកិច្ច ជុំវិញក្រុង ចុះយុទ្ធនាការ បាញ់លាង រើសសំរាម សម្អាតអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត !!!


    ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការ ដឹកនាំដោយផ្ទាល់ពី លោក គាត ហ៊ុល អភិបាល នៃគណៈភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជារការឯកភាពក្រុងប៉ោយប៉ែត បានប្រារព្ធពិធី យុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ។
    ថ្លែងក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែត បានសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិយើង ទោះជាប្រជាពលរដ្ឋក្តី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ សូមចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយសូមស្វែងយល់អំពីបញ្ហាបរិស្ថានឲ្យបានស៊ីជម្រៅ និងចូលរួមក្នុងការងារបរិស្ថានទាំងអស់គ្នា សូមមានការយល់ដឹង ប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ ឈប់បំផ្លាញ់បរិស្ថាន ទោះដោយចេតនាក្តី ឬអចេតនាក្តី ក្នុងក្តីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុកភាព សំបូរសប្បាយរុងរឿង និងសុភមង្គល ដើម្បីមុខមាត់ការរីកចំរើនក្រុងរបស់យើងទាំងអស់គ្នា ។
    កម្មពិធីនៅថ្ងែនេះ ក្រោមប្រធានបទ ” អប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ” ដែលរៀបចំដោយ រដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយ ការិយាល័យបរិស្ថានក្រុង និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ព្រមទាំងមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន សង្កាត់~ ភូមិ ប្រជាការពារ ក្នុងគោលបំណងធ្វើឲ្យកាន់តែមានការយល់ដឹងពីបរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ សម្រាប់ការរស់ ៕








    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ