គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កូនផ្សោតទម្ងន់ជាង១៣គីឡូក្រាម ត្រូវប្រទះឃើញស្លាប់ នៅក្នុងអន្លង់ផ្សោតព្រះរំកិល ខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង ៖ ជារឿងគួរឱ្យសោកស្ដាយជាខ្លាំង ដែលផ្សោតទន្លេមេគង្គមួយក្បាលទៀត បានស្លាប់នៅអន្លង់ផ្សោតព្រះរំកិល ដោយមិនបានដឹងពីមូលហេតុ។
    កូនផ្សោតនេះ មានប្រវែង១ម៉ែត្រ និងមានទម្ងន់ជាង១៣គីឡូក្រាម ស្ថិតនៅតាមដងទន្លេមេគង្គលើ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជិតព្រំប្រទល់ទឹកដី នៃប្រទេសឡាវ។
    សហគមន៍ផ្សោតព្រះរំកិលថា នេះជាកូនត្រីផ្សោតទី៣ ហើយដែលបានស្លាប់នៅអន្លងផ្សោតព្រះរំកិល ដោយមិនបានដឹងពីមូលហេតុ ត្រូវបានប្រគល់ទៅឱ្យអង្គការ (WWF) យកទៅធ្វើកោសល្យវិច្ឆ័យ ដើម្បីឱ្យដឹងពីមូលហេតុ នៃការស្លាប់របស់កូនផ្សោត។
    មន្ត្រីសហគមន៍ផ្សោតព្រះរំកិលបានឱ្យដឹងថា កូនត្រីផ្សោតដែលស្លាប់នេះ មានប្រវែង១ម៉ែត្រ និងមានទម្ងន់ជាង ១៣គីឡូក្រាម ត្រូវបានឃើញស្លាប់ នៅអន្លង់ផ្សោតព្រះរំកិល កាលពីវេលាម៉ោង ៥៖០០ល្ងាចថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នៅតាមដងទន្លេមេគង្គលើ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជិតព្រំប្រទល់ទឹកដី នៃប្រទេសឡាវ។
    មន្ត្រីសហគមន៍ផ្សោតព្រះរំកិលបានបន្តថា ការស្លាប់កូនត្រីផ្សោតនេះគ្មានអ្នកណាដឹងពីមូលហេតុនោះទេ នៅល្ងាចថ្ងៃ១១ ខែឧសភា មន្ត្រីឆ្នាំទន្លេបានឃើញមេត្រីផ្សោត២ ទៅ៣ក្បាល ចេះតែហែលងើបឡើងងើបចុះ រុញច្រានគ្នាទៅវិញទៅមក គៀងកូនវាដែលស្លាប់ ទើបមន្ត្រីជំនាញនាំគ្នាចេញទូកទៅមើលទើបដឹងថាជាកូនផ្សោតស្លាប់។
    សូមបញ្ជាក់ថា នេះជាកូនត្រីផ្សោតទី៣ ហើយបានស្លាប់នៅអន្លងផ្សោតព្រះរំកិល ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕




    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ