គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឆេះឃ្លាំងអេតចាយក្នុងតំបន់សេដ្ឋកិច្ច «តាយសេង» នៅក្រុងបាវិត ខូចខាតសម្ភារប្រមាណ៥០០តោន និងរថយន្ត១គ្រឿង ដោយមិនដឹងមូលហេតុ


    ស្វាយរៀង ៖ យ៉ាងហោចណាស់ក្រដាស់អេតចាយប្រមាណ៥០០តោន និងរថយន្តមួយគ្រឿង បានខូចខាតដោយសារអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោរសន្ធៅ ប៉ុន្តែចំពោះករណីនេះ មិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ខណៈសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេល។
    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៤៥នាទី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំនុចឃ្លាំងក្រដាស់ (អេតចាយ) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
    យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម្ចាស់ទីតាំងដែលរងគ្រោះ មានឈ្មោះ ថាច់ ថុន ភេទស្រី អាយុ ៤១ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស «តាយសេង» ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះទំហំនៃការខូចខាត គឺឆេះក្រដាស់អេតចាយអស់ប្រមាណជា៥០០តោន និងឆេះរថយន្តដឹកអេតចាយ០១គ្រឿង ម៉ាកហ៊ីណូ គ្មានស្លាកលេខ ខណៈអគ្គិភ័យនេះដែរ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
    ប្រភពបានបន្ថែមថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលក្រុងបាវិត បានសហការជាមួយកងរាជអាវុធហត្ថក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះអន្តរាគមន៍ចេញរថយន្ត ជួយពន្លត់ដោយក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកសរុបចំនួន១២ រថយន្ត ផងដែរ។ ចំពោះអគ្គីភ័យដែលឆេះយ៉ាងសន្ធោរសន្ធៅនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយកំពុងស្រាវជ្រាវបន្ត៕
    ឈ្មោះ ថាច់ ថុន ភេទស្រី អាយុ ៤១ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស «តាយសេង» ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះទំហំនៃការខូចខាត គឺឆេះក្រដាស់អេតចាយអស់ប្រមាណជា៥០០តោន និងឆេះរថយន្តដឹកអេតចាយ០១គ្រឿង ម៉ាកហ៊ីណូ គ្មានស្លាកលេខ ខណៈអគ្គិភ័យនេះដែរ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
    ប្រភពបានបន្ថែមថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលក្រុងបាវិត បានសហការជាមួយកងរាជអាវុធហត្ថក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះអន្តរាគមន៍ចេញរថយន្ត ជួយពន្លត់ដោយក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកសរុបចំនួន១២ រថយន្ត ផងដែរ។ ចំពោះអគ្គីភ័យដែលឆេះយ៉ាងសន្ធោរសន្ធៅនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយកំពុងស្រាវជ្រាវបន្ត៕








    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ