គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    គ្រូខ្មែរ​និង​ក្រុម​កូនសិស្ស ដាក់​ថ្នាំ​សម្រើប​ចាប់​នារី​នៅ​ថែ​ម្តាយ​មាន​ជំងឺ បាន​សម្រេច​គ្រប់​គ្នា


    ខេត្តសៀមរាប ៖ គ្រូខ្មែរ​ និង​ក្រុម​កូនសិស្ស ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​នាំ​ម្តាយ​ទៅ​មើលជំងឺ ប្តឹង​ថា​ បាន​ចាប់រំ.លោភ​នាង ​រហូត​បាន​សម្រេចម្នាក់​ម្តង​ៗគ្រប់គ្នា ។
    ហេតុការណ៍​ចាប់ខ្លួន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ។
    ជនសង្ស័យ​ទាំង​០៣​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ទី​០១ ពិន អ៊ឹម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។ ទី​០២ សយ សំ​ប៊ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ ទី​០៣ ស៊ា​ន កុសល (​ហៅ ជា​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ អ្នក​ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ ។
    លោក​វរ​ស​នី​យ៍​ឯក ជា ហេង នាយ​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បាន​ប្រាប់​អោយ​ដឹង​នៅ​ព្រឹក​នេះ​ថា កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ជន​រង​គ្រោះ​ឈ្មោះ ឡ .​ធ​.​វ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប បាន​ដាក់​ពាក្យបណ្តឹង​ថា ខ្លួន​បាន​ទៅ​នៅ​ថែ​ជំងឺ​ម្តាយ​នៅផ្ទះ គ្រូ​អ៊ឹម (​គ្រូខ្មែរ​) នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​ឈ្មោះ គ្រូ​អ៊ឹម ហៅ​ចូល​បន្ទប់​យកដៃ​ច្រត់​ពីលើ​ក្បាល ហើយ​ឱ្យ​លេបថ្នាំ​ពណ៌​ខៀវ​ស្រាប់តែ​ទន់​ខ្លួន ហើយ​ឈ្មោះ គ្រូ អ៊ឹម ចាប់រួម.​ភេទ​ជាមួយ ជាមួយ​ខ្លួន បាន​សម្រេច ។ បន្ទាប់​មក​គ្រូ​អ៊ឹម ឱ្យ​កូនសិស្ស​ឈ្មោះ​សី ឈ្មោះ​ប៊ុ​ន ឈ្មោះ​ជាល និង​ឈ្មោះ​វីត ចាប់រួម​.ភេទ​ជាមួយ​ខ្លួន បាន​ម្នាក់​ម្តង​គ្រប់​គ្នា​ទៀត​ផង ។
    លោក​ជា ហេង បន្ថែម​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​រួច លោក​បាន​សុំ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេ​ត្រ​សៀមរាប បើក​ការ​ស៊ើបអង្កេត​បឋម ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ម្សិលមិញ លោក​និង​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង បាន​ទៅ​ដល់​ផ្ទះ គ្រូ អ៊ឹម ដែល​មាន​ទីតាំង​ខាងលើ ដោយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​សំបក​ថ្មាំ សម្រើប ជា​ច្រើន​បន្ទះ ។ ក្នុង​នោះ កម្លាំង​ប្រទះ​ឃើញ​មាន​ជន​រង​គ្រោះ ចំនួន​២​នាក់​ទៀត អាយុ​១៧​ឆ្នាំ និង​អាយុ​១០​ឆ្នាំ ជា​កូន​អ្នកជំងឺ ។
    លោក​ជា ហេង បាន​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ម្នាក់​អាយុ​១៧​ឆ្នាំ ត្រូវ​បាន​ឈ្មោះ សយ សំ​ប៊ុ​ន ចាប់រំ,លោភ​នាង​តាំងពី​នាង​អាយុ​ទើប​១៤​ឆ្នាំ ។ ចំណែក ម្នាក់​ទៀត​អាយុ​១០​ឆ្នាំ ត្រូវ​បាន​គ្រូ​អ៊ឹម នាំ​ចូល​បន្ទប់​ឲ្យ​ស្រាត និង​បៀតបៀន​ផ្លូវ,ភេទ ។
    បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​ជំនាញ បាន​នាំ​មក​សាកសួរ ប៉ុន្តែ​ពួក​គេ​មិន​បាន​សារភាព​នោះ​ទេ ។ ទោះ​យ៉ាងណា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា របស់ លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ៕










    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ