គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ទីរអប់រំខេត្តតាកែវ ច្រានចោលការចោទប្រកាន់លើមន្រ្តីអប់រំខេត្ត២នាក់ ប្រព្រឹត្តអំពើពុករលួយរឿងលុយបេសកម្ម


    តាកែវ ៖ មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ២នាក់ គឺលោក ផូ កែវ រស្មី ប្រធានការរិយាល័យគណនេយ្យ និងលោក យន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សា ត្រូវបានអាខោនហ្វេសប៊ុកឈ្មោះ «អប់រំខេត្តតាកែវ» ធ្វើការលាតត្រដាងថា បុគ្គលពីរនាក់ខាងលើ បានរួមគំនឹតគ្នាប្រព្រឹត្តអំពើពុករលួយ តាមរយៈលុយបេសកម្ម និងបានបង្កើតបក្សពួកគ្រូសារ នៅក្នុងមន្ទីរថែមទៀតផង។
    យោងតាមអាខោនហ្វេសប៊ុកខាងលើ បានសសេរចោទប្រកាន់ ឈ្មោះ ផូ កែវរស្មី ប្រធានការិយាល័យគណនេយ្យ ផ្សំគំនិតជាមួយឈ្មោះ យន់ យ៉ុង លួចធ្វើផែនការ ទូទាត់លុយបេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ដែលជាប្រពន្ធលោក ផូ កែវរស្មី ក្នុងមួយខែ១,២៨០,០០០រៀល ក្នុងរយៈពេល១០ខែ អស់ថវិការដ្ឋ ចំនួន១១,២៨០,០០០ រៀល មិនតែប៉ុណ្ណោះលោក ផូ កែវរស្មី បានបង្កើតបក្សពួកក្រុមគ្រូសារ នៅក្នុងមន្ទីរអប់រំ ព្រមទាំងបានប្រើតួនាទី គាបសង្កត់ប្រើប្រាស់សំដី មិនសមរម្យដាក់មន្រ្តីថែមទៀតផង។
    ដោយឡែកចំពោះ លោក យន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សា ត្រូវបានអាខោនហ្វេសប៊ុកអប់រំខេត្តតាកែវ ធ្វើការចោទប្រកាន់ថា ធ្លាប់បានលួចយកវិញ្ញាសា ប្រឡង ថ្នាក់ពីរភាសា ទៅឲ្យបេក្ខជន (សម័យប្រឡង (២២/០៧/២០១៩) ពេលនោះ លោក ពុធ ផល្លា ប្រធានការិយាល័យនាយកដ្ឋានហិរញ្ញវត្ថុ បានចាប់ផ្ទាល់ និងបានប្រគល់រក្សាទុកវិញ ហើយឈ្មោះ យន់ យ៉ុង នេះបានផ្សំគំនិតជាមួយឈ្មោះ ផូ កែវរស្មី លួចធ្វើផែនការ ក្នុងការទូទាត់លុយប្រាក់បេសកកម្មយកខ្លួនឯង អស់ជាង១០លានរៀល ក្នុងរយៈពេល១០ខែផងដែរ។
    អាខោនហ្វេសប៊ុកខាងលើ ក៏បានស្នើឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ លោករដ្ឋមន្រ្តីអប់រំ ហង់ ជូនណារ៉ុន និងលោករដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតចំពោះមន្រ្តីទាំង២ ខាងលើផងដែរ។
    ពាក់ព័ន្ធទៅនិងការចោទប្រកាន់ខាងលើ លោក ផូ កែវរស្មី ប្រធានការរិយាល័យគណនេយ្យ នៃមន្ទីរអប់រំខេត្តតាកែវ ក៏បានច្រានទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើ ដោយលោកបានថ្លែងថា «វាជារឿងមិនពិតនោះទេ ព្រោះការធ្វើរឿងទាំងអស់នេះ ត្រូវមានផែនការនិងលិខិតបេសកម្ម ទិដ្ឋាការ របាយការណ៍ច្បាស់លាស់ និងមានវាយត្រា ការចុះហត្ថលេខាច្រើនកន្លែង ដូច្នោះយើងមិនអាចធ្វើរឿងនេះបានទេ»។
    បើតាមលោក ផូ កែវរស្មី មន្រ្តីដែលលួចបញ្ចេញឯកសារនេះ គឺជាអ្នកដែលចង់បានតំណែងជាប្រធានការិយាល័យមធ្យមសិក្សា ហើយករណីនេះ ត្រូវបានខាងមន្ទីរចេញ លិខិតបដិសេធព្រមទាំងដាក់ពាក្យបណ្ដឹង ទៅតុលាការថែមទៀតផង។
    ពាក់ព័ន្ធទៅនិងការបែកធ្លាយរឿងពុករលួយនៅមន្ទីរអប់រំនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តមិនបានបើកការស៊ើបអង្កេត ឬហៅអ្នកដែលត្រូវចោទប្រកាន់ មកសួរនាំនោះទេ ដោយខាងសាលាខេត្ត បានណែនាំឲ្យមន្ទីរអប់រំចេញលិខិតបំភ្លឺ រួចរាល់អស់ហើយពីបញ្ហានេះ៕



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ