គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវចុះរៀបចំ, ផ្សារគីឡូម៉ែត្រលេខ៧ មានសណ្ដាប់ធ្នាប់ល្អឡើងវិញ


    ភ្នំពេញ ៖ ផ្សារគីឡូម៉ែត្រលេខ៧ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលមិនមានរបៀបរៀបរយនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ចាប់ផ្ដើមមានសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពល្អប្រសើរឡើងវិញហើយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ក្រោមការចុះរៀបចំដោយក្រុមការងារគណៈបញ្ជាការ ឯកភាពសង្កាត់-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បន្ទាប់ពីទទួលបានការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
    បើតាមការបញ្ជាក់របស់លោក ជា ពិសី ចំពោះវិធានការរបស់គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ក៏ដូចជាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋនេះ គឺបានអនុវត្តឡើងជាបន្តបន្ទាប់ ទៅតាមផែនការរួមមួយ របស់សាលារាជធានីភ្នំពេញ ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ ពីក្រុមអាជីវករ ដែលបានដាក់តាំងសម្ភារ ទំនិញផ្សេងៗ រំលោភចូលចំណីចិញ្ចើមផ្លូវសាធារណៈ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
    ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី សូមឲ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ ទាំងអស់គ្នា ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំង របស់របរផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ក្នុងនោះត្រូវទុក១ភាគ៣ នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ដោយយោងតាមស្ថានភាពចរាចរនៅតាមដងផ្លូវ មានការមមាញឹកខ្លាំង ដែលអាចប្រឈមគ្រោះថ្នាក់ ចរាចរណ៍ជាដើម ដោយសារតែប្រជាអាជីវករមួយចំនួន បានដាក់តាំងទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម៕









    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ