គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពលរដ្ឋជាង១០០គ្រួសារ លើកគ្នាតវ៉ា ដោយចោទឈ្មោះ សំ សាវឿន ចាក់ដីលប់អូរ និងចំណីព្រែកទន្លេវ៉ៃគោ បិទផ្លូវទឹក ផ្គើននិងអាជ្ញាធរ​ក្រុងស្វាយរៀង



    ស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុង, លោកអភិបាលរងក្រុង និងមន្ត្រីដែលពាក់ព័ន្ធ​ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានចុះមកពិនិត្យកន្លែងដែលប្រជាពលរដ្ឋជាង១០០គ្រួសារ ចោទប្រកាន់លើបុគ្គលម្នាក់ ដែលបានចាក់ដីលប់អូរសាធារណៈបិទផ្លូវទឹកព្រែកទន្លេវ៉ៃគោ ធ្វើជាកម្មសិទ្ធិ និងសង់ផ្ទះលើចំណីព្រែក និងជីកស្រះធ្វើក្សូស។
    ទាក់ទិនករណីនេះដែរ ចុងបណ្តឹងឈ្មោះ សំ សាវឿន (ហៅ អ៊ុកណន) ភេទប្រុស អាយុ៥១ឆ្នាំ បានឲ្យដឹងថា គាត់បានទិញដីមួយចំនួននៅចំណុចកើតហេតុ ហើយបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរសង្កាត់ ដើម្បីធ្វើអភិវឌ្ឍន៍ និងសង់លំនៅឋានតាំងពីឆ្នាំ២០១៥ ក៏ប៉ុន្តែ ចៅសង្កាត់មិនទទួលពាក្យសុំរបស់គាត់ (សំ សាវឿន) រូបគាត់ក៏បានធ្វើសំណើរសុំទៅសាលាក្រុងស្វាយរៀងទៀត ក៏ប៉ុន្តែ ពុំមានការឆ្លើយតបពីសាលាក្រុង ទើបរូបគាត់សម្រេចចិត្តចាក់ដីលប់អូរសាធារណៈ ដោយគ្រោងដាក់លូទឹកជំនួស ចំណែកដីចំណីព្រែកទន្លេវ៉ៃគោ គាត់ចាក់ធ្វើផ្លូវ ទុកជាផ្លូវសាធារណៈមិនយកធ្វើជាកម្មសិទ្ធិទេ។ ចំពោះចំណុចដែលសង់ផ្ទះ គឺទិញពីម្ចាស់ដើមគេធ្លាប់ធ្វើស្រែប្រាំង ទើបគាត់ចាក់ដីសង់ផ្ទះ និងធ្វើទំនប់ជីកស្រះធ្វើជាក្សុះ ដើម្បីចិញ្ចឹមទា និងត្រី។
    ចំណែកប្រជាពលរដ្ឋម្នាក់ ឈ្មោះ ហេង ចាន់ ភេទស្រី អាយ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ បានឲ្យដឹងថា អូរបុរាណនេះ មានទំហំទទឹខាងមុខជាប់ថ្នល់ជាតិលេខ១៣ មានទំហំ១២ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ ដល់ព្រែកទន្លេវ៉ៃគោ ហើយ៧ទៅ៨ឆ្នាំមកនេះ ព្រែកទន្លេវ៉ៃគោរាក់ ក៏មានប្រជាពលរដ្ឋនាំគ្នាមកចាប់ដីបោះបង្គោលហ៊ុយក ក៏ប៉ុន្តែ អាជ្ញាធរបានទុកជាចំណីព្រែកមិនចេញបណ្ណ័ឲ្យធ្វើជាកម្មសិទ្ធិទេ។
    ប្រភពបន្តទៀតថា ឈ្មោះ សំ សាវឿន បានយកគ្រឿងចក្រមកជីកកាយដីរបស់គាត់ (ហេង ចាន់ និង ហេង សុភគ្រ័) យកអាចម៍ដីទៅលប់អូរសាធារណៈធ្វើជាថ្នល់ ដោយជីកដីស្រែជាកម្មសិទ្ធិ របស់ឈ្មោះ ហេង ចាន់ និង ហេង សុភគ្រ័ អស់ទទឹង២ម៉ែត្រ បណ្តោយ១៣០ម៉ែត្រ ជម្រៅ២ម៉ែត្រ។
    ក្រោយពីលោកអភិបាលក្រុងស្វាយរៀង ចុះទៅវាស់វែង និងចុចជីភីអេស រកឃើញថា ពិតជាដីកម្មសិទ្ធិរបស់ឈ្មោះ ហេង ចាន់ និង ហេង សុភគ្រ័ មានវិញ្ញាបនបត្រកម្មសិទ្ធិដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធឈ្មោះ សំ សាវឿន យល់ព្រមកាយលប់ឲ្យស្មើជូនជនរងគ្រោះវិញ។
    ករណីនេះដែរ លោកស្រី សុខ ណន ចៅសង្កាត់សង្ឃ័រ បានប្រាប់ឲ្យដឹងថា ឈ្មោះ សំ សាវឿន (ហៅ អ៊ុកណន)នេះ បានផ្គើនជាមួយអាជ្ញាធរធ្វើលិខិតសុំលប់អូរសាធារណៈធ្វើថ្នល់ និងចាក់ដីលប់ដៃព្រែកធ្វើជាកម្មសិទ្ធិ ចៅសង្កាត់ឯណាហ៊ានទទួល ឬចុះហត្ថលេខា ទើបលោកស្រីឲ្យសុំទៅលោកអភិបាលក្រុងស្វាយរៀង ក៏ប៉ុន្តែ ឈ្មោះនេះបែរជាផ្គើនយកគ្រឿងចក្រជីកកកាយដីឯកជនរបស់ប្រជាពលរដ្ឋ នៅក្បែអូរយកអាចមន៍ដីលុបអូរធ្វើផ្លូវចូលផ្ទះខ្លួន បិទផ្លូវទឹកប្រជាពលរដ្ឋមួយភូមិ ជាង១០០គ្រួសារ ពេលសមត្ថកិច្ចមកឃាត់ពេលថ្ងៃ គឺលួចចាក់ដីពេលយប់ផងដែរ។






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ