សង្ស័យស្រវឹងស្រា រថយន្តដឹកស្រាបៀរកម្ពុជា ក្រឡាប់ផ្ងារជើង នៅក្រុងស្ទឹងសែន ទាំងព្រឹក
រថយន្តក្រឡាប់ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសឺមីរ៉ឺម៉ក ស្លាកលេខ ភ្នំពេញ
4A-4889 ផ្ទុកស្រាបៀរកម្ពុជា បើកបរទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុសង្ស័យតៃកុងងងុយដេក ងោកមួយភាំង ក៏រេចង្កូតរថយន្តដឹកស្រាបៀរកម្ពុជា ក្រឡាប់ផ្ងារជើងតែម្តង។
អ្នកបើកបរខាងលើឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះវត្ថុតាងនៅកន្លែងកើតហេតុ ដោយយកចេញមិនទាន់បាន សមត្ថកិច្ចចាត់ចែងនៅកន្លែងកើតហេតុ៕