គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ទីរសាធារណការខេត្តព្រះវិហារពន្លឿនការសាងសង់ផ្លូវឡើងទៅកាន់រម្មណីយដ្ឋានភ្នំត្បែង


    មន្ទីរសាធារណការខេត្តព្រះវិហារកំពុងខិតខំពន្លឿននៃការសាងសង់ផ្លូវឡើងទៅកាន់រម្មណីយដ្ឋានភ្នំត្បែងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនិងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិកផលផ្សេងៗ។
    លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការកសាងផ្លូវឆ្ពោះទៅកាន់ភ្នំត្បែងត្រង់ចំនុចផ្លូវបំបែកផ្លូវជាតិលេខ៦២ រហូតដល់កន្លែងឡើងភ្នំត្បែងដែលស្ថាបនាដោយការចាក់ក្រាលកៅស៊ូ និងចាក់បេតុង ហើយផ្លូវមួយខ្សែនេះ ពិតជាមានសារៈសំខាន់បំផុតចំពោះប្រជាពលរដ្ឋ ក្នុងការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃតាមការធ្វើដំណើរ ការដឹកកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ ជាដើម ហើយអ្វីដែលពិសេសនោះផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់វិស័យទេសចរណ៍ជាតិ។
    «យើងបានចាក់កៅស៊ូពីផ្លូវជាតិលេខ៦២ទៅដល់ជើងភ្នំហើយកន្លែងខ្លះយើងក៏ចាក់បេតុងពីផ្លូវចូលទៅភ្នំត្បែងមានជ័យយើងហ្នឹងជាពិសេសឡើងទៅកន្លែងជាទីសក្ការៈបូជាគឺកន្លែងលោកឪសួងសច្ចំភ្នំត្បែងលើភ្នំនឹងទេសភាពស្អាតណាស់គឺថាមានព្រៃភ្នំនៅលើហ្នឹងហើយជាកន្លែងទីសក្ការៈហើយតំបន់ហ្នឹងបម្រើដល់វិស័យទេសចរណ៍បម្រើការដឹកកសិផលពីជើងភ្នំព្រះវិហារមកកាន់ទីតំបន់ប្រជុំជនខេត្តនិងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់ហ្នឹង”។
    លោកបានបន្តថា ការអភិវឌ្ឍនូវរាល់ហេឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ លូទៅកាន់តំបន់ទេសចរណ៏ធម្មជាតិនេះ មិនត្រឹមតែទទួលបានភាពងាយស្រួល សោភ័ណ្ឌភាព និងទំនុកចិត្ត សម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃប៉ុនណ្ណោះទេតែវានិងជួយបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិអោយចូលទស្សនាតំបន់ដែលមានទីសក្ការៈបូជាដ៏ស័កិ្កសិទ្ធមានទឹកធ្លាក់ធម្មជាតិដ៏ល្អឯក មានព្រៃភ្នំយ៉ាងខៀវស្រងាត់មិនចេះរីងស្ងួតគ្រប់រដូវការនេះកាន់តែច្រើនបន្ថែមទៀតនៅពេលជំងឺឆ្លងកូវីដ-១៩បញ្ចប់។
    គួរបញ្ជាក់ថា មកដល់ពេលនេះផ្លូវឆ្ពោះទៅកាន់សហគមន៍ភ្នំត្បែងនេះបានស្ថាបនាបានប្រមាណជាង៨០ភាគរយហើយ យ៉ាងណាមិញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានសាងសង់ស្ថាបនាផ្លូវប្រកបដោយស្តង់ដារ ការពង្រឹងគុណភាព ដោយមានការដាក់ស្លាកសញ្ញាចរាចរណ៍ ការដាក់ទ្រូងផ្លូវនៅចំកណ្តាលធ្វើអោយមានការងាយស្រួលក្នុងការបើកបរ និងឆ្លងកាត់ មានបំពាក់ភ្លើងបំភ្លឺផ្លូវជាដើមដោយធ្វើយ៉ាងណារក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕




    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ