គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ភាពអសកម្ម របស់ចៅហ្វាយស្រុកពញាឮ លោក ថន សុវណ្ណា ធ្វើឱ្យក្រុមជនមានអំណាចទឹកលុយ ចាក់ដីលុប ប្លន់យកឆ្នេរទន្លេ បានដោយយ៉ាងស្រួល

    តាមព័ត៌មានជាក់ស្តែងឆ្នេរទន្លេជម្រៅច្រើនម៉ែត្រត្រង់ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល កំពុងបានចាក់ដីលុបដោយខុសច្បាប់ ដើម្បីប្លន់យកជាកម្មសិទ្ធិ ដែលប្រព្រឹត្តដោយជនមានអំណាចទឹកលុយ និងបក្ខពួកមួយក្តាប់តូច។

    ករណីខាងលើនេះ នាយករដ្ឋបាលនៃសាលាស្រុកពញាឮ លោក ទឹម ចរិយា បានឲ្យសារព័ត៌មានដឹងនាព្រឹកថ្ងៃទី០៨ មីនា នេះថា «ទីតាំងចាក់ដីចូលទន្លេនេះ រដ្ឋបាលស្រុកបានធ្វើការហាមឃាត់មិនឱ្យបន្តសកម្មភាពទៀតនោះទេ! រីឯការអនុវត្តវិធានការផ្លូវច្បាប់ គឺ ទុកឲ្យលោកចៅហ្វាយស្រុក ជាអ្នកសម្រេច ព្រោះជាតួនាទីរបស់ចៅហ្វាយស្រុក។

    ចៅហ្វាយស្រុកពញាឮ ខេត្តកណ្តាល លោក ថន សុវណ្ណា បានប្រាប់សារព័ត៌មាននាថ្ងៃដដែលនេះថា «ករណីចាក់ដីខុសច្បាប់ ចូលទន្លេ ត្រង់ចំណុចទីតាំងខាងលើពិតជាបានហាមឃាត់មិនឱ្យម្ចាស់ទីតាំងធ្វើសកម្មភាពចាក់ដីបន្ត! ចំណែកឯវិធានការផ្លូវច្បាប់ និងការតម្រូវឱ្យម្ចាស់ទីតាំងកាយដីចេញពីទន្លេវិញគឺមិនមាននោះទេ! ពោលគឺ (ចាក់ដីចូលបានត្រឹមណាទុកត្រឹមនោះ)។

    លោកចៅហ្វាយស្រុក ថន សុវណ្ណា ដដែលរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «បច្ចុប្បន្ននេះរដ្ឋបាលស្រុកគឺទុក ឱកាសឱ្យម្ចាស់ទីតាំង ដែលបានចាក់ដីលុបចូលទន្លេ ទៅធ្វើការងារសុំច្បាប់អនុញ្ញាតពីក្រសួងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានសិទ្ធក្នុងការចាក់ដីលុបបន្តទៀត»។

    ករណីខាងលើនេះសាធារណៈមតិបានចាត់ទុកថា ជា ភាពអសកម្មរបស់រដ្ឋបាលស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា ប្រធានគណបញ្ជាការឯកភាព ដែលគ្មានសមត្ថភាពក្នុងការគ្រប់គ្រងដែនច្បាប់របស់ខ្លួន និងបានបណ្តែតបណ្ដោយឲ្យជនមួយក្តាប់តូច ដែលមានអំណាចទឹកលុយចាក់ដី លុបប្លន់យកឆ្នេរទន្លេជាលក្ខណៈចំហ ដោយស្នើឱ្យ អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន និងថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚