គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាហារ «ក្រឡាន» នៅខេត្តកំពង់ឆ្នាំង នៅសល់ប្រជាពលរដ្ឋមិនច្រើននោះទេ បន្តអាជីពមួយនេះ


    កំពង់ឆ្នាំង ៖ ក្រឡានជាអាហារម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរចូលចិត្ត ហើយអាហារប្រភេទនេះផងដែរ ក៏បានបន្សល់ពីដូនតារបស់យើងមក បច្ចុប្បន្នប្រជាពលរដ្ឋ ៣គ្រួសាររស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែបន្តប្រពៃណីដុតក្រឡានពីដូនតា ខណៈច្រើនគ្រួសារទៀត បានបោះបង់ចោលរបរនេះជាយូរមកហើយ។
    មន្ទីរជំនាញស្នើឲ្យបង្កើនមុខរបរនេះឡើងវិញ ដើម្បីពង្រឹងវិស័យទេសចរណ៍។ ប្រជាពលរដ្ឋចំនួន ៣គ្រួសារ រស់នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែបន្តប្រកមុខរបរដុតក្រឡានលក់ ដើម្បីបង្កើនជីវភាពគ្រួសារ ក្រៅពីការងារធ្វើស្រែចម្ការ ខណៈដែលប្រជាពលរដ្ឋច្រើនគ្រួសារទៀតបានបោះបង់ចោល។
    មន្ទីរទេសចរណ៍ខេត្តបានអំពាវនាវឲ្យពួកគាត់បន្តមុខរបរដូនតានេះជាបន្តទៀត ដើម្បីពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ និងបរទេស ឲ្យចូលមកទស្សនាភូមិឋាន របស់យើងផង ពិសេសបានមកភ្លក្សនូវរសជាតិអាហារក្រឡានដែលជាអាហាររបស់ដូនតាយើងផង។
    បងស្រី ឆុន សុឃីម អាយុ៣៩ឆ្នាំ បានឲ្យដឹងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា រូបគាត់បានបន្តមរតកនេះពីឪពុកម្ដាយគាត់មកដល់ពេលនេះមានរយៈពេល ២០ឆ្នាំ ហើយ គឺការដុតក្រឡានលក់ដើម្បីចិញ្ចឹមជីវភាពគ្រួសារ។ បច្ចុប្បន្នគាត់មានកូនដល់ទៅ ៦នាក់ រស់ពឹងអាស្រ័យលើការធ្វើស្រែ និងបង្កើនមុខរបរដ៏តូចតាចគឺដុតក្រឡានដើម្បីលក់នេះឯង។
    កាលដើមឡើយអ្នកភូមិទ្រាត្បូង នេះមានជាង ១០គ្រួសារ ដែលបានបង្កើតមុខរបរដុតក្រឡានលក់ដូចគាត់ដែរ ប៉ុន្តែក្រោយពីពួកគេមានជីវភាពធូរធា ព្រោះបានកូនចេញទៅធ្វើការនៅក្រៅប្រទេស ពួកគេបាននាំគ្នាឈប់អស់ទៅ នៅសល់តែ ៣គ្រួសារប៉ុណ្ណោះ នៅតែបន្តចាប់យកអាជីពនេះ ព្រោះទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារសមរម្យដែរ។
    ស្ត្រីរូបនោះបានបញ្ជាក់អំពីការធ្វើក្រឡាននេះយ៉ាងដូច្នេះថា ចាប់ពីម៉ោងប្រមាណ ៩ព្រឹកទៅគឺគាត់ចាប់ផ្ដើម អារបំពង់ឫស្សី រួចទៅលាងអង្ករដំណើប លាយជាមួយវត្ថុធាតុផ្សំមួយ ចំនួន មានដូចជាសណ្ដែកបាយ និងដូង រួចច្រកក្នុងបំពង់ឬស្សី និងយកស្លឹកជន្លុះ មកញាត់ជាគម្រប បន្ទាប់មកយកទៅដាក់បញ្ឈរតម្រៀបគ្នាជាជួរ កងចំបើងយកមកដុតឲ្យឆ្អិន ទើបយកមកសកសំបកចេញ ដោយទុកតែសំបកស្ដើងៗជាប់នឹងសាច់ក្រឡានតែប៉ុណ្ណោះ ទុកដល់ព្រឹកឡើងម៉ោងជាង ៥ភ្លឺ ទើបយកទៅលក់នៅផ្សារដោយមានម៉ូយចាំទទួល និងសល់ប៉ុន្មានទើបដើរលក់ខ្លួនឯង ដោយលក់នៅតាមទីប្រជុំជនផ្សេងៗ ម៉ោងប្រហែលជា ៨ព្រឹកគឺលក់អស់ទើបត្រឡប់មកផ្ទះវិញ។
    គាត់បន្តថា ជាមធ្យមក្នុងមួយថ្ងៃគាត់លក់បានពី៦ទៅ៧ ម៉ឺនរៀល ឬច្រើនជាងនេះ មានពេលខ្លះ ក៏មានអាណិកជនខ្មែរ មកពីក្រៅប្រទេស បានកម្មង់ឱ្យគាត់ដុតក្រឡាន តាមដែលគេត្រូវការ ដូចជាដាក់ដូងឱយច្រើន កាត់បំពង់ឬស្សីឲ្យវែងជាដើម ដោយពួកគេទាំងនោះ បានយកក្រឡានគាត់ទៅចែកបងប្អូនពិសារ ដល់បណ្ដាប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិក បារាំង និងអូស្ត្រាលី ជាដើម ព្រោះល្បីថាក្រឡានគាត់ឆ្ងាញ់ណាស់។
    លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មុខរបរដុតក្រឡានគឺជាប្រពៃណីវប្បធម៌ជាតិ ដ៏យូរលង់ណាស់មកហើយ បច្ចុប្បន្នក្នុងភូមិទ្រាត្បូងនេះគឺមួយភាគធំ បានបោះបង់មុខរបរនេះ នៅសល់តិចតួចប៉ុណ្ណោះ លោកនឹងរៀបចំឲ្យមានការដុតក្រឡាននេះជាសហគមន៍ឡើងវិញ ដើម្បីពង្រឹងវិស័យទេចរណ៍នៅក្នុងតំបន់ផង និងបង្កើនចំណូលដល់ប្រជាពល រដ្ឋផង ព្រោះយោងទៅតាមស្ថានភាពបច្ចុប្បន្ន ផ្លូវក្នុងភូមិទ្រាត្បូង បានចាក់កៅស៊ូហើយថ្មីៗនេះដែរ ដូច្នេះគាត់សំណូមពរអ្នកដែលនៅសេសសល់បន្តមុខរបរនេះជាបន្តទៀត និងសុំឱយប្រជាពលរដ្ឋ ដែលទំនេរពីការងារស្រែចំការ សូមបង្កើនមុខរបរដោយការដុតក្រឡាននេះឡើងវិញ។
    សូមមបញ្ជាក់ដែរថា ក្រឡាន គឺជាអាហារម៉្យាងមានរស់ជាតិឈ្ងុយឆ្ងាញ់ ដែលអាហានេះគេបានយកអង្ករដំណើប លាយជាមួយសណ្ដែកក្រហម និងសាច់ដូង ដាក់ស្ករបន្តិច អំបិលបន្តិច រូចច្រកក្នុងបំពង់ឫស្សី មានប្រវែងប្រហែលជា៣ទៅ៤តឹក ដាក់បញ្ឈរ រួចដុតឲ្យឆ្អិន ទើបយកមកបកពិសា៕







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ