កម្លាំងនគរបាលស្រុករវៀង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ប្រើប្រាស់គ្រឿងញៀន
ព្រះវិហារ ៖ ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការចង្អុលពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ ២០២០ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន របស់អធិដ្ឋាននគរបាលស្រុករវៀង បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្រី ០១នាក់ ករណីរក្សាទុក ដឹកជញ្ជួន ឬជួញដូរ ប្រើប្រាស់នូវសារធាតញៀនខុសច្បាប់ នៅចំណុចផ្ទះសំណាក់ភ្នំមាស ស្ថិតនៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
ជនសង្ស័យទី១-ឈ្មោះ ផាន់ សង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំចេក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ, ទី២-ឈ្មោះ ដែន រុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកត់ រស់នៅភូមិរំចេក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ, ទី៣-ឈ្មោះ សៀន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកត់ រស់នៅភូមិបឹង ស្រុកបារាយ ខេត្តកំពង់ធំ, ទី៤-ឈ្មោះ សាយ គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកត់ រស់នៅភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ និងទី៥-ឈ្មោះ អួន ធារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សម្ភារវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន១០គ្រឿង, ម៉ូតូចំនួន៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំចំនួន១គ្រឿង, ក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់តូច ស្មើនឹង៨៥.9ក្រាម នឹងថវិកាចំនួន១,៥០៧,០០០៛។
បច្ចុប្បន្នជនសង្ស័យចំនួន ៥នាក់ នឹងវត្ថុតាងខាលលើសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ប្រភព នគរបាលជាតិ