គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ដូណាល់ ត្រាំ ទាត់ចោលការព្រួយបារម្ភថា វីរុសកូរ៉ូណារាតត្បាតក្នុងសេតវិមាន ប៉ុន្តែបុគ្គលិកទាំងអស់តម្រូវឲ្យពាក់ម៉ាស


    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទាត់ចោលការព្រួយបារម្ភ ជុំវិញការឆ្លងរាតត្បាត COVID-19 នៅក្នុងសេតវិមាន ប៉ុន្តែទន្ទឹមគ្នាលោកអះអាងថា អាចនឹងដាក់កំហិតលើទំនាក់ទំនង ជាមួយលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) ខណៈបុគ្គលិកសេតវិមានទាំងអស់ ត្រូវបង្គាប់ឲ្យពាក់ម៉ាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
    តាមរយៈសន្និសីទសារព័ត៌មាននៅសួនកូលាប (Rose Garden) នាទីធ្លាសេតវិមានក្នុងថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា លោក Mike Pence កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការចត្តាឡីស័ក (ស្ថិតនៅដាច់ដោយឡែកពីគេ) បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ (Katie Miller) បានឆ្លងជំងឺ COVID-19។
    លោកស្រី Katie Miller ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន រួមមួយជំនួយការផ្ទាល់ខ្លួនម្នាក់របស់លោក ត្រាំ ហើយរំលងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សមាជិកជាន់ខ្ពស់នៃអង្គភាពពិសេសប្រឆាំង COVID-19 នៃសេតវិមាន គឺលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci), លោក រ៉ូប៊ឺត រ៉េដហ្វៀល (Robert Redfield) និងលោក ស្ទេហ្វិន ហាន (Stephen Hahn) ក៏ត្រូវបានគេរាយការណ៍ថា កំពុងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេផងដែរ ក្រោយប៉ះពាល់អ្នកឆ្លង COVID-19 ។
    តែទោះជាបែបនេះក្ដី លោក ដូណាល់ ត្រាំ បានបដិសេធចំពោះការព្រួយបារម្ភទាំងឡាយ ជុំវិញការឆ្លងរាតត្បាត COVID-19 នៅក្នុងសេតវិមាន។ លោក ត្រាំ បញ្ជាក់យ៉ាងដូច្នេះថា «អ្នកទាំងឡាយ ដែលធ្វើដំណើរកាន់ការិយាល័យប្រធានាធិបតី ត្រូវទទួលការធ្វើតេស្ដជាមុន... ដូច្នេះខ្ញុំមើលមិនឃើញពីហានិភ័យ ណាមួយនោះទេ»។
    ប៉ុន្តែស្របពេលជាមួយគ្នា លោក ត្រាំ បានឱ្យដឹងថា លោកនឹងដាក់កំហិតទំនាក់ទំនងជាមួយ លោកអនុប្រធានាធិបតី Mike Pence។ លោក ត្រាំ បានបញ្ជាក់ថា «យើងអាចនិយាយគ្នាបានតាមទូរស័ព្ទ។ គាត់ត្រូវបានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែគាត់ធ្លាប់មានទំនាក់ទំនង ជាមួយមនុស្សជាច្រើន»។
    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៩៖០០នាទីព្រឹក ថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៣៨៥,៨៣៤ករណី ក្នុងនោះស្លាប់ ៨១,៧៩៥នាក់ និងជាសះស្បើយឡើងវិញ ២៦២,២២៥នាក់៕



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ