គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់មេខ្លោង​បានហើយ ពាក់ព័ន្ធ​ករណីជំរិតទារប្រាក់ពី​ជនជាតិ​ចិនដូចគ្នា​


    ភ្នំពេញ ៖ មេ​ខ្លោង​​ចាប់ជំរិត​ទា​រ​ប្រាក់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​ម្នាក់ ត្រូវ​បាន​កម្លាំងនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ដោយឡែក​បក្ខពួក​ចំនួន​២នាក់ទៀតក៏​​ត្រូវ​បាន​ឃាត់ខ្លួនជាបន្តបន្ទាប់​នៅព្រឹកថ្ងៃ​ដដែលនេះ​ដែរ ។
    ជនសង្ស័យ​ជា​ជនជាតិចិនទាំង​៣នាក់​ខាងលើ មិនត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ ។
    តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ដែល​ជា​មេ​ខ្លោង​ម្នាក់​ខាងលើនេះ​​តែង​តែ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​ ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​នឹង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​បាន​ហើយ​នៅ​ចំណុច​ក្នុង​សណ្ឋាគារ​មួយ​កន្លែងខាងលើ​​នោះ​។
    ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ចាប់ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូច​គ្នា​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​បុរស​ជនជាតិ​ចិន​ដែល​ជា​បក្ខ​ពួក​ចំនួន​២​នាក់​ជា​បន្តបន្ទាប់រួច​មក​ហើយ​នោះ​។​
    តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​បង្ក្រាប​ក្រុម​ចាប់ជំរិត​ទាំរ​ប្រាក់​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់ ខាង​លើ​នេះ​គឺ​ធ្វើ​ឡើង ​បន្ទាប់​​ពី​មាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ដើម្បី​ឱ្យ​ជួយអន្តរាគមន៍​ពាក់ព័ន្ធ​ករណី​​ខាងលើ​នេះ​ ​។​​
    ក្រោយ​ពី​កម្លាំង​មាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌចំការមន​ធ្វើការ​បង្ក្រាប​បាន​ក្រុម​ចាប់ជំរិត​ទារប្រាក់​ទាំង​មេ​​ខ្លោង​ និង​បក្ខ​ពួក​​សរុប​​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ ២០២០ នេះ​ដែរ ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា​មេ​ខ្លោង​ដើរ​រក​ទីកន្លែង​ដែលពួកគេ​​ធ្វើ​សកម្មភាព និង​ស្រាវជ្រាវ​រក​វត្ថុ​តាង​ផ្សេង​ៗ​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​ផង​ដែរ​ ដើម្បីចាត់ការតាមច្បាប់ ៕





    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ