គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រថយន្តស៊េរីទំនើប២គ្រឿង លួចដឹកឈើខុសច្បាប់ ត្រូវមន្ត្រីបរិស្ថានបង្រ្កាបបានមួយគ្រឿង នៅខេត្តស្ទឹងត្រែង





    ស្ទឹងត្រែង ៖ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ តាមឆ្មក់ប្រដេញចាប់រថយន្តដឹកឈើ ២គ្រឿងខុសច្បាប់ ដែលពលរដ្ឋ និងសមត្ថកិច្ចប្រាប់ថា ជារថយន្តកម្មសិទ្ធិរបស់លោក «ហេង» កញ្ចាញ់គោក ដែលជាមេឈ្មួញម្នាក់នៅក្នុងខេត្តនោះ ប៉ុន្តែលទ្ធផលបង្ក្រាបបានតែ១គ្រឿងនោះទេ។
    ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២រំលងអាធ្រាត្រ ដោយធ្វើការប្រមាញ់ប្រដេញ តាំងពីផ្លូវចូលទីរួមស្រុកបុរីអូរសែនជ័យ រហូតហួសផ្លូវបន្តិច ទើបធ្វើការស្ទាក់ចាប់បានរថយន្តលុចស៊ីស ដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយមានស្លាកសម្គាល់ លើកញ្ចក់មុខរថយន្តថា កម្ពុជា-ឡាវ តែគួរឲ្យស្តាយ ធ្វើឲ្យរួចរថយន្តម៉ាកហ្វត ដឹកនាំកម្លាំងដោយលោក ភោគ និមុល ប្រធានស្នាក់ការតំបន់រ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ។
    បើតាមការឲ្យដឹងពីលោក ភោគ និមុល ប្រធានស្នាក់ការ៉ាមសារ ស្រុកបុរីអូស្វាយសែនជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ពិតជាបានបង្ក្រាបពិតមែន តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតផ្សាយនោះទេ លោកថា ចាំសុំយោបល់ទៅលោកប្រធានមន្ទីរសិន ហើយក៏បាត់ស្ងាត់តែម្តង។
    ជុំវិញរឿងនេះ លោក អ៊ឹង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនោះទេ ពាក់ព័ន្ធក្នុងការបង្ក្រាបរថយន្តលុចស៊ីសខាងលើ លោកគ្រាន់តែឆ្លើយថា អត់មានបានចាប់ទេ ហើយក៏បិតទូរស័ព្ទតែម្តង។
    គួររំលឹកផងដែរថា រថយន្ត (ម៉ាកហ្វត) ធ្លាប់បង្រាបម្តងហើយ កាលពីល្ងាចថ្ងៃ១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ តែបានមួយស្របក់ ក៏ដោះលែងទៅវិញសង្ស័យពាក់ព័ន្ធផលប្រយោជន៍ ដោយម្ចាស់ធ្លាប់ថ្លោយមាត់ថា «បើមិនដោះចាំអីទៀតឡានថ្លៃផង»។
    តែនៅយប់ថ្ងៃទី១១ ខែឧសភា ម៉ោង១២ជាងរំលងអធ្រាត្រឈ្មោះ ស្រោន ហៅហេង នៅភូមិកញ្ចាញគោក បានធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន ២រថយន្តស៊េរីទំនើបរួមមាន៖
    ទី១៖ ម៉ាកហ្វត
    ទី២៖ ម៉ាកលុចស៊ីស ចេញពីទីរួមស្រុកសៀមប៉ាង ឆ្ពោះមកខេត្ត ត្រូវបានមន្រ្តីបរិស្ថានស្នាក់ការ៉ាមសារ ស្រុកបុរីអូរស្វាយសែនជ័យ ប្រដេញស្ទាក់ឃាត់បានរថយន្ត (លុចស៊ីសអរអ៊ិច៣០០) ១គ្រឿង៕









    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ