គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រុមអ្នកប្រជាធិបតេយ្យ បើកការស៊ើបអង្កេត ជុំវិញលោក ដូណាល់ ត្រាំ បណ្ដេញមន្ត្រីស៊ើបអង្កេតម្នាក់ចេញពីតំណែង


    វ៉ាស៊ីនតោន ៖ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃសភាតំណាងរាស្ត្រអាមេរិក បានបើកការស៊ើបអង្កេតមួយលើករណី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បណ្ដេញមន្ត្រីអធិការកិច្ចម្នាក់នៃក្រសួងការបរទេសអាមេរិក ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។
    គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា មកពីខាងគណបក្សប្រជាធិបតេយ្យ បានស្នើឱ្យរដ្ឋបាលលោក ត្រាំ ដាក់ជូននូវរបាយការណ៍ពាក់ព័ន្ធនឹងការបណ្ដេញមន្ត្រីអធិការកិច្ច នៃក្រសួងការបរទេសអាមេរិក លោក ស្ទេវ លីនីក (Steve Linick) នៅត្រឹមថ្ងៃទី២២ ខែឧសភា។ លោក ត្រាំ មិនបានបញ្ជាក់ពីមូលហេតុបណ្ដេញលោក លីនីក ចេញពីតំណែងនោះទេ។ ប៉ុន្តែ បើតាមសារព័ត៌មាន Politico លោក ត្រាំ ធ្វើបែបនេះដើម្បីព្យាយាមបញ្ឈប់ការ ស៊ើបអង្កេតមួយ លើរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់បុគ្គលិករដ្ឋាភិបាលឲ្យធ្វើការងារផ្ទាល់ខ្លួន សម្រាប់រូបលោក ព្រមទាំងភរិយាលោក ដែលពុំមានតំណែងអ្វីសោះក្នុងជួររដ្ឋាភិបាល។
    បន្ថែមពីលើនេះ សេតវិមាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក៏បានអះអាងដែរថាលោក ត្រាំ បណ្ដេញលោក ស្ទេវ លីនីក ចេញពីតំណែង គឺធ្វើឡើងតបតាមសំណើររបស់លោក ប៉ុមប៉េអូ។ សេតវិមាន បញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«លោករដ្ឋមន្ត្រីការបរទេស ប៉ុមប៉េអូ បានស្នើឱ្យបណ្ដេញលោក លីនីក ចេញពីតំណែង ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រម»។
    គួរជម្រាបថា ការដកតំណែងលោក ស្ទេវ លីនីក (Steve Linick) ដែលជាមន្រ្តីផ្នែកស៊ើបអង្កេតម្នាក់ នៅក្រសួងការបរទេសអាមេរិក បានកើតឡើងនៅ ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ហើយលោក Linick ជាបុគ្គលចុងក្រោយគេ ក្នុងចំណោមមន្រ្តីមានតួនាទីដូចគ្នាមួយចំនួនទៀតដែលត្រូវ បានលោក ត្រាំ ដកចោលយ៉ាងតក់ក្រហល់នាពេលកន្លងទៅនេះ នៅតាមស្ថាប័ន-ក្រសួងដទៃៗទៀតរបស់រដ្ឋាភិបាលអាមេរិក។ បើតាមក្រសួងការបរទេសអាមេរិក តំណែងជាមន្រ្តីស៊ើបអង្កេតថ្មីនឹង បានទៅលើលោក ស្ទេហ្វិល អាកាដ (Stephen Akard) ដែលជាអតីតទីប្រឹក្សាអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence)៕


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ