គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រថយន្តពាក់ស្លាកលេខរដ្ឋ បុករថយន្តក្រឡុកស៊ីម៉ង់ត៍ រ៉េចង្កូតបុករះម៉ូតូ៦គ្រឿង បណ្តាលឱ្យកម្មកររោងចក្រ ៨នាក់រងរបួស នៅក្រុងបាវិត



    ស្វាយរៀង​ ៖ យ៉ាងហោចណាស់ មានកម្មករ-កម្មការិនី ៨នាក់រងរបួស និងម៉ូតូ៦គ្រឿង រងការខូចខាត ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តពាក់ស្លាកលេខរដ្ឋ បុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឱ្យបែកកង់រ៉េចង្កូតបុករះម៉ូតូបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
    តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 13.2.0867 ក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបញ្ច្រាសគ្នា ក៏បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តពាក់ស្លាកលេខរដ្ឋបែកកង់ រួចក៏រេចង្កូតបុករះម៉ូតូរបស់កម្មករកម្មការិនី ៦គ្រឿង។
    ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងបាវិត បានមកដល់ចុះវាស់វែង និងអូសយករថយន្ត និងម៉ូតូ៦គ្រឿង មករក្សាទុកដើម្បីដោះស្រាយពេលក្រោយ។
    បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋបង្កហេតុ ក្រោយពីឃើញ សភាពការណ៍មិនស្រួលបើកទ្វារ រថយន្តរត់គេចខ្លួនភ្លាមៗ។ ចំណែកកម្មករកម្មការិនី៨នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូ ក្រុងបាវិតផងដែរ។







    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ