ទាក់ទងគ្នាតាមឆាតលួងលោមរំលោភបានសម្រេចចុងក្រោយជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ យុវជនម្នាក់បានទាក់ទងនារីតាមឆាត (ហ្វេសប៊ុក) រហូតឈានដល់ការរួមភេទ បានសម្រេច មួយលើក លុះព្រឹកឡើង ឪពុកម្តាយនារីគ្រោះដឹង បានទៅប្ដឹងសមត្ថកិច្ច អោយចាប់ខ្លួន។
ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ១:៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះ ជួសជុលម៉ូតូ សុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ កី អុលឡាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ចំណែកនារីរងគ្រោះជាអនិតិជនឈ្មោះ ណាក់ ផានាថ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
តាមការរៀបរាប់របស់ ឪពុក ម្តាយ នារីរងគ្រោះ បានអោយដឹងថា នៅយប់ថ្ងៃកើតហេតុពួកគាត់បានបាត់កូនស្រីពីផ្ទះ ហើយបានដើរកនរហូតដល់ម៉ោង ៤ ទាបភ្លឺក៏ឃើញកូនស្រីគាត់ នឹង ជនសង្ស័យ កំពុងនៅ ជាមួយគ្នា ក៏រត់ទៅប្តឹងសមត្ថកិច្ច អោយឃាត់ខ្លួនតែម្តង។
បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចប៉ុស្តិ៍ ក្រាំងធ្នង់បានអោយដឹងថា៖ តាមចម្លើយសារភាពរបស់ ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ខ្លួននឹង នារីរងគ្រោះ មានផ្ទះស្នាក់ជិតគ្នា ហើយរូបគេនឹងនាងធ្លាប់មានទំនាក់ទំនងស្នេហាតាមរយះលេងហ្វេសប៊ុក (ឆាត) ហើយនៅថ្ងៃកើតហេតុខ្លួន នឹង នារីរងគ្រោះ បានឆាតណាត់ជួបគ្នា នៅចំណុចមុខផ្ទះ ជួសជុលម៉ូតូ សុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ហើយពួកគេទាំងពីនាក់បានព្រមព្រៀងគ្នារួមភេទ រហូតបានសម្រេចចំនួនមួយលើក ក្រោយមកទៀតពួកគេ ទាំងពីរនាក់ក៏ដេកលេង ជាមួយគ្នារហូតដល់ជិតភ្លឺ ហើយម្តាយ នឹង ឪពុក នាងឃើញដូច្នេះ ក៏ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច អោយឃាត់ខ្លួនគេតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី។

No comments