គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជិះម៉ូតូឆ្លងផ្លូវ​ ត្រូវរថយន្តកុងតឺន័របុកពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងកិនម៉ូតូអូសបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ​



    ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍​ ខណៈដែររថយន្តកុងតឺន័រមួយគ្រឿងបានបុកម៉ូតូ​មួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវ​ ហេីយកិនម៉ូតូអូសជាច្រេីនម៉ែត្របែកផ្កាភ្លេីង​ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ កែងផ្លូវផ្សារដីថ្មី​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
    យោងតាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍​ខាងលើបានប្រាប់ឲ្យដឹងថា​ ដំបូងគេក្រឡែកឃេីញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿង​ មិនស្គាល់ម៉ាក​ និងស្លាកលេខ​ (ត្រូវភ្លេីងឆេះខ្ទេច)​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីកេីតមកលិច​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី​ គ្រានោះក៏មានរថយន្តសណ្ដោងកុងតឺន័រធុនធំមួយគ្រឿង​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង​ ទិសដៅពីលិចមកកេីត​ក្នុងល្បឿនលឿនល្មម​ ជ្រុលទៅបុកម៉ូតូខាងលេីចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ​ ធ្វេីឲ្យបែកផ្កាភ្លេីងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង​ ។

    ប្រជាពលរដ្ឋបានប្រាប់ទៀតថា​ ភ្លាមៗនោះតៃកុងរថយន្តបង្ក​ និងព្រូ បានចុះមកជួយលេីកជនរងគ្រោះម្ចាស់ដាក់លេីចញ្ចេីមផ្លូវ​ រួចគេចខ្លួនបាត់​ ។ គ្រានោះដែរអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់​ តែមិនរលត់​ ទេីបមានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍​ និងមានការសហការជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានី​ បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង​ ទេីបរលត់ទៅវិញជាស្ថាពរ​ ។

    គួរបញ្ចាក់ថា​ ក្នុងករណីខាងលេីនេះផ្ដេីមចេញពីគ្រោះថ្នាក់ចរាចរណ៍រហូតបង្កជាអគ្គីភ័យ​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីពេទ្យ​ និងធ្វេីឲ្យឆេះរថយន្តបង្កអស់មួយកំណាត់មុខ​ និងខ្ទេចម៉ូតូធំមួយគ្រឿង​ទាំងស្រុង ៕




    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ