គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប៊ុន សុផុត សម្រេចក្តីស្រមៃគ្រងជើងឯកកម្មវិធីកម្ពុជាប្រដាល់គុនខ្មែរ ឆ្ពោះទៅស៊ីហ្គេម-២០២៣


    ភ្នំពេញ ៖ អ្នកប្រដាល់វ័យក្មេង ប៊ុន សុផុត បានសម្រេចបំណងដណ្ដើមជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ របសស្ថានីយ៍ទូរទស្សន៍ BTV សហការជាមួយក្រុមហ៊ុន Khmer Beverages បន្ទាប់ពីយកឈ្នះកីឡាករ ថាន់ ប៊ុនរ៉ុង ដោយពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើសង្វៀនបាយ័នស្ទឹងមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
    កូនសិស្សអតីតអធិរាជកែងឆេះ-ជង្គង់ហោះ អេ ភូថង ខាងលើ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានពានលើកដំបូង ក្នុងអាជីពគុនខ្មែរ។ ក្រោយចប់ការប្រកួត សុផុត បានអះអាងថា ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រលើ ថាន់ ប៊ុនរ៉ុង គឺងាយស្រួលជាងកាលពីជួបគ្នាលើកទី១ ទោះបីពួកគេបានត្រៀមលក្ខណៈសម្បត្តិបានល្អប្រសើររៀងៗខ្លួនក៏ដោយ។
    ក្រោយសម្រេចក្ដីស្រមៃគ្រងជើងឯកកម្មវិធីកម្ពុជាអ្នកប្រដាល់គុនខ្មែរ សុផុត បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងសាងកេរ្ដិ៍ឲ្យកាន់តេល្បីលើសង្វៀនគុនខ្មែរ ពិសេសស្វែងរកឱកាសចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះ អ្នកលេងជង្គង់វ័យក្មេងដដែល ក៏បានអរគុណសង្វៀនបាយ័នដែលបានបង្កើតកម្មវិធីនេះឡើង។
    ជាមួយការដណ្ដើមបានជើងឯកនេះដែរ ប៊ុន សុផុត បានទទួលពានមួយ អមដោយប្រាក់រង្វាន់ ៣,០០០ដុល្លារ ខណៈជើងឯករង ថាន់ ប៊ុនរ៉ុង ទទួលបាន ២ពាន់ដុល្លារ។ រីឯលេខ៣ បានទៅកីឡាករ អេលីត ឡុងឡី អមដោយបានប្រាក់រង្វាន់ ៤លានរៀល ក្រោយយកឈ្នះកីឡាករ ម៉ិល សារុន ដោយពិន្ទុ។ តែក្នុងនាមកីឡាករលេខ៤ ម៉ិល សារុន ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ៣លានរៀលផងដែរ។
    បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំកម្មវិធីកម្ពុជាប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ រដូវកាលទី១ តំណាងសង្វៀនបាយ័ន ក៏គ្រោងបន្ដសហការជាមួយដៃគូ ដើម្បីរៀបចំជាលក្ខណៈខ្សែក្រវាត់បន្ដទៀត ក្នុងន័យចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផង៕





    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ