គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ១២ថ្ងៃមកនេះ យានយន្ដល្មើសច្បាប់ជាង២ម៉ឺនគ្រឿងត្រូវបានផាកពិន័យ


    ភ្នំពេញ ៖ ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ រយៈពេល១២ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានផាកពិន័យយានយន្តប្រមាណជាង២ម៉ឺនគ្រឿង ដែលក្នុងនោះមានម៉ូតូជាង១.៥ម៉ឺនគ្រឿង និងយានយន្តជាង៥ពាន់គ្រឿង។
    នេះបើតាមនាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។
    ដោយឡែក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសជាង១២០០គ្រឿង ក្នុងនោះមានម៉ូតូ ៨៩០គ្រឿង និងរថយន្ត ៣២៤គ្រឿង។
    បើតាម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសិទសារព័ត៌មាន ស្ដីពី «ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក» នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវអនុវត្តជារៀងរហូត ព្រោះរាជរដ្ឋាភិបាលកំណត់យក ឆ្នាំ២០២០ គឺជាឆ្នាំនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។ នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក៏មានការថយចុះផងដែរ។
    បើតាមនាយឧត្តមសេនីយ៍, ក្នុងចំណោមអំពើល្មើសទាំងអស់នេះ មានមិនពាក់មួកសុវត្ថិភាពជាង៧៩ភាគរយ, អត់ផ្លាកលេខ១០ភាគរយ, ល្មើសភ្លើងសញ្ញា ផ្លាកសញ្ញា៨ភាគរយ, ដឹកលើសចំណុះ និងស្រវឹង២ភាគរយ។ ដោយឡែក រថយន្ដមិនពាក់ខ្សែក្រវ៉ាត៤៨ភាគរយ, ល្បឿន២៦ភាគរយ, ល្មើសសញ្ញា៦ភាគរយ, ដឹកលើចំណុះ៦ភាគរយ, ទូរស័ព្ទ៦ភាគរយ, គ្មានបណ្ណបើកបរ៤ភាគរយ, អត់ផ្លាកលេខ និងស្រវឹង៣ភាគរយ។
    រហូតដល់ពេលនេះ មានយានយន្ដនៅកម្ពុជា មកចុះបញ្ជីទាំងអស់ប្រហែលជា៦លានគ្រឿង។ បន្ថែមពីនេះ មានរថយន្ដ៤០ភាគរយប៉ុណ្ណោះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ខណៈមាន៦០ភាគរយ មិនមកឆៀកឡើយ។ នេះបើតាម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឈួន វ៉ន់៕





    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ