គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!


    សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ ដើម្បីតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលកម្សាន្តក្នុងក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ អ៊ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ជាទីដែលអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងក្លាយជាចំណុច កណ្ដាលនៃផ្ទុះករណីឆ្លង COVID-19 រលកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
    គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ករណីឆ្លងជំងឺ COVID-19 ប្រមាណ ១០១ករណី ត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោម ត្រូវបានគេរកឃើញនៅឯក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ Itaewon ខណៈមនុស្ស ១០,៩០៥នាក់ ដែលបានមកកម្សាន្តក្នុងតំបន់មួយនេះ ត្រូវបានអាជ្ញាធរព្យាយាមទាក់ទង តាមរយៈទិន្នន័យទូរស័ព្ទដៃ ផ្ដល់ដោយក្រុមហ៊ុនសេវា ទូរស័ព្ទដៃ និងតាមសារដើម្បីស្នើឱ្យពួកគមកធ្វើតេស្ដ។
    ប៉ុន្តែបើតាមលោក យូន ថេហូ (Yoon Tae-ho) ជានាយកទីស្នាក់ការកណ្ដាលគ្រប់គ្រងគ្រោះហន្តរាយកូរ៉េ (KDMH) មនុស្សជិត ២,០០០នាក់ដែលត្រូវបានគេជឿជាក់ថា ធ្លាប់មកកម្សាន្តតាមក្លឹប ឬបារក្នុងតំបន់ Itaewon នៅតែមិនអាចទាក់ទងបាននៅឡើយ ដូច្នេះហើយទើបអាជ្ញាធរបានសម្រេចចិត្ត ដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ តាមរកអ្នកទាំងនេះឱ្យមកធ្វើតេស្ដ។
    គួរជម្រាបថា កូរ៉េខាងត្បូងដែលត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកថាជាប្រទេសគំរូមួយ ក្នុងការដោះស្រាយវិបត្តិ COVID-19 បច្ចុប្បន្នកំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មី នៃជំងឺឆ្លងរាតត្បាតសកលមួយនេះ បន្ទាប់ពីករណីឆ្លងជាចង្កោម ត្រូវបានគេរករឃើញនៅតាមក្លឹបកម្សាន្ត និងបារនៅក្នុងតំបន់ Itaewon នៃទីក្រុងសេអ៊ូល។ ការឆ្លងជាចង្កោមនេះទៀតសោត ក៏បានបង្ខំផងដែរឱ្យអាជ្ញាធរកូរ៉េខាងត្បូង បង្ខំចិត្តពន្យារពេលបើកសាលារៀនឡើងវិញផង៕






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ