គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុន HUAWEI សហការជាមួយក្រសួង អភិវឌ្ឍន៍ការផ្តល់សេវាភ្ជាប់បច្ចេកវិទ្យាឱ្យកាន់តែច្រើន


    ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាក្រសួងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញថាធ្វើទំនើបកម្មសេវារបស់ខ្លួនយ៉ាងច្រើនដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈការធ្វើទំនើបកម្មដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឱ្យការផ្តល់សេវារបស់ក្រសួងមានភាពល្អប្រសើរ និងបានឆាប់រហ័សផងដែរ។
    ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់ចិននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយ ធ្វើការជាមួយនាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍន៍ និងបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងសេវាចាំបាច់មួយចំនួនទៀតរបស់ក្រសួង។
    ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានគូសរំលេចថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់៤.០ ដើម្បីផ្តល់សេវាសាធារណៈ ទទួលបានប្រសិទ្ធភាព និងតម្លាភាព។ សមិទ្ធផលសេវាសាធារណៈដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសម្រេចបាននោះមានដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App រួមនិងការកម្មវិធីស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។
    លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីគម្រោងមួយចំនួនដែលក្រសួងគ្រោងនឹងធ្វើបន្តទៀត មានដូចជា ការត្រៀមដាក់ឱ្យប្រើប្រាស់ឧបករណ៍តាមដានល្បឿនបើកបររបស់អ្នកបើកបរ និងតម្រាយផ្លូវធ្វើដំណើរប្រមាណ១២០គ្រឿងរបស់ក្រុមហ៊ុន Baidu ដែលអាចបំពាក់នៅតាមរថយន្តដឹកទំនិញធំៗ តាមរយៈក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចណ៍។
    លើសពីនេះទៀត ក្រសួងក៏មានគម្រោងប្រើប្រាស់ Block Chain ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការបំពេញការងារ និងក្លាយជាក្រសួងឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាមតិចតូច(Paperless) ដើម្បីពន្លឿនលំហូរការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ