ប្តីត្រឡប់មកពីផឹកស្រាបានទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធរត់គេចចុះមកដី បន្ទាប់ពីដូរទូរស័ព្ទគ្នាហើយប្រពន្ធបើកហ្វេសប៊ុកត្រង់Messagerឮសូរប្តីឆាតទាក់ទងជាមួយស្រី
ខេត្តកណ្តាល ៖ ប្តីត្រឡប់មកពីផឹកស្រាបានទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធរត់គេចចុះមកដី បន្ទាប់ពីដូរទូរស័ព្ទគ្នាហើយប្រពន្ធបើកហ្វេសប៊ុកត្រង់ Messager ឮសូរប្តីឆាតទាក់ទងជាមួយស្រីបង្កជាទំនាស់បោកទូរស័ព្ទមួយគ្រឿងនិងទូរទស្សន៍មួយគ្រឿងចោលទៅលើដីបែកខ្ទេច កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទីយប់នៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សយ សុខនាង ភេទស្រីអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល សម្ភារ:ខូចខាតទូរទស្សន៍០១គ្រឿងនិងទូរស័ព្ទដៃម៉ាក iPhone ០១គ្រឿង។ជនសង្ស័យឈ្មោះ ចាន់ វុទ្ធី ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល វត្ថុតាងចាប់យកកាំបិតបុ័ងតោ០១។
ប៉ូលិសបន្តថា ដំបូងជនរងគ្រោះកំពុងតែសម្រាកនៅផ្ទះស្រាប់តែជនសង្ស័យ (ត្រូវជាប្តី) បានមកពីផឹកស្រា ពេលមកដល់ផ្ទះក៏ស្រែកហៅជនរងគ្រោះឱ្យបើកទ្វារផ្ទះ ភ្លាមនោះជនរងគ្រោះបានបើកទ្វារផ្ទះឱ្យជនសង្ស័យចូលក្នុងផ្ទះ ។ បន្ទាប់មកជនសង្ស័យក៏បានទៅដួសបាយយកមកហូប ហើយជនរងគ្រោះបានសួរជនសង្ស័យថា«ឯងទើបមកពីណា»។ ជនសង្ស័យឆ្លើយថា «មកពីផឹកស្រានៅផ្ទះប្អូន» ជនរងគ្រោះក៏តបទៅវិញថា «បើពួកម៉ាកបងប្អូនសំខាន់ជាងវេចខោអាវទៅនៅនុងទៅ»។
ជនសង្ស័យក៏និយាយមកវិញថា «អញអត់ទៅណាទេ» ជនរងគ្រោះថាទូរស័ព្ទពេលខ្ញុំតេទៅមិនដែលលើកទេ ។ជនសង្ស័យក៏និយាយថា មិនហ៊ានលើកទេខ្មាស់គេណាស់ព្រោះទូរស័ព្ទថោកពេក ។ឮដូច្នេះជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួនដូរឱ្យជនសង្ស័យរួចក៏យកទូរស័ព្ទជនសង្ស័យមកកាន់ហើយបើកចូលកន្លែង Messenger (ឆាត) ឃើញមានសារសំលេងជនសង្ស័យនិយាយឆ្លងឆ្លើយជាមួយស្រី ។
ឃើញដូច្នេះជនរងគ្រោះបានថាឱ្យជនសង្ស័យថា«មិចក៏ឯងលួចមានស្រី» ជនសង្ស័យខឹងក៏បោកទូរស័ព្ទជនរងគ្រោះដូរឱ្យនោះបែកខ្ទេចតែម្តងហើយក៏ទាស់ពាក្យសំដីគ្នាទៅវិញទៅមក។ ភ្លាមនោះស្រាប់តែជនសង្ស័យបានយកកាំបិតប៉័ងតោះដេញកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញពីផ្ទះ ហើយជនសង្ស័យក៏បានយកទូរទស្សន៍មកក្រវែងចោលនៅខាងមុខផ្ទះបែកខ្ទេច។
លុះដល់វេលាម៉ោង០២និង៤០នាទីថ្ងៃទី ១០ឧសភាឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឈើទាល។ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះប្រាកដមែនក្រោយសួរនាំរួចសម្ថតកិច្ចក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹងនិងប្រើអំពើហឹង្សាមកលើជនរងគ្រោះជាច្រើនលើក។
No comments