កម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋានគរបាលស្រុកបវេលបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនមួយចំនួន០១នាក់
បាត់ដំបង ៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:២៦នាទី នៅចំណុចភូមិដាច់ព្រាត់ ឃុំបវេល
ស្រុកបវេល ខេត្តបាត់ដំបង កំលាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កំលាំងក្រុមអន្តរាគមន៍ និងកំលាំង
ប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាប
បានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ស៊ាទ ចិត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៩ថង់ ទម្ងន់ ១៣៨,៧៥ក្រាម (ទាំងសំបក) ។
ជនសង្ស័យ និង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។