ប្រជាពលរដ្ឋ ប្រទះឃេីញគ្រាប់សេសសល់ពីសម័យសង្គ្រាម ចំនួន ១៥៣គ្រាប់ ក្នុងដីចំការ ស្ថិតនៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមស្រាវជ្រាវ និងកំទេចគ្រាប់របស់អង្គការហេឡូត្រាស់កម្ពុជា (HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ និងកងកំលាំងសមត្ថកិច្ចនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រទះឃើញគ្រាប់ B40 ឬ PG2 ចំនួន ១០៥គ្រាប់ គ្រាប់B62 ចំនួន ៤៤គ្រាប់ និងគ្រាប់ឡង់ ប្រភេទ Type67 ចំនួន ៤គ្រាប់ សរុប ១៥៣គ្រាប់ ស្ថិតក្នុងដីចំការរបស់ប្រជាពលរដ្ឋ។ អង្គការហេឡូត្រាស្ត បានធ្វើការកម្ទេចចោលជូនប្រជាពលរដ្ឋដោយសុវត្ថិភាព។
មន្ត្រីអាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូសូមកុំប៉ះពាល់ ជាពិសេសយកទៅ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕