គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋក្រីក្រ១២០គ្រួសារ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


    កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត និងសមាជិក គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១២០គ្រួសារ មកពី២សង្កាត់ ក្នុងក្រុងកំពង់ចាម មានចំនួន៦០គ្រួសារ និងមកពីឃុំក្នុងស្រុកកំពង់សៀមចំនួន៦០គ្រួសារ។
    លោក អ៊ុន ចាន់ដា ក្នុងនាមជំនួសមុខឱ្យលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
    លោក អ៊ុន ចាន់ដា បានបន្ថែមថា ក្នុងស្ថានភាពទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ សម្តេចប្រធានបានផ្តោតការយកចិត្តទុកដាក់ ចំពោះគ្រួសារចាស់ជរា គ្មានទីពឹង ជនមានពិការភាព គ្រួសារកុមារកំព្រា ស្ត្រីមេម៉ាយក្រលំបាកកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារក្រីក្រកម្រិត១ ដែលខ្វះខាតក្នុងជីវភាពត្រូវអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះឱ្យបានទាន់ពេលវេលាស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ»។
    ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួនឡើយ។ ម្យ៉ាងទៀតសូមខិតខំការពារខ្លួនដោយផ្តើមពីយើងម្នាក់ៗ ត្រូវថែទាំសុខភាពឱ្យបានល្អហើយការរស់នៅ ត្រូវប្រកាន់យកវិធានការអនាម័យស្អាត ៣យ៉ាង រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីការឆ្លងរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។
    អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃតាមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
    សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង១២០គ្រួសារក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ត្រីខ ១០កំប៉ុង, អាវយឺត២ , ម៉ាស់៥បន្ទះ និងថវិកាមួយចំនួនផងដែរ៕








    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ