គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាប់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នូវគ្រឿងញៀន


    ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ ១៥.៣៥នាទី  កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កំលាំងការិយាល័យជំនាញ និង កំលាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំ ចំនួន០៩នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រីយ៉ាងលឿន សហការ ពន្លាតដែនដីសមត្ថកិច្ច ជាមួយកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ និង មានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់  បានចុះបង្ក្រាបបទល្មេីសចែកចាយ និង ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី។

    ក្នុងករណីបង្ក្រាបការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖

    ទី១-ឈ្មោះ ទុយ គឹមសឿន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។

    ទី២-ឈ្មោះ សុឹម បូរីជលសារ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។

    ទី៣-ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់ឆ្លងកាត់ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ។

    ទី៤-ឈ្មោះ វ៉ាយ វ៉ាត់ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ។

    ទី៥-ឈ្មោះ ផល្លា ដារ៉ាសុវតី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ៊

    បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០៥នាក់ខាងលើនេះបានជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅភូមិប្រឡាយធំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោពិ៍សាត់ ដេីម្បីធ្វេីសកម្មភាពចែកចាយនឹងប្រេីប្រាស់នូវសារធាតុញៀន ។

    ហើយនៅក្នុងករណីបង្ក្រាបការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះ វត្ថុតាងចាប់យករួមមាន៖

    ១.ម្សៅក្រាមព៌ណសថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់តូច ទម្ងន់ ៩.៥៨ក្រាម និង សម្ភារៈវេចខ្ចប់មួយចំនួនផងដែរ។

    ២.ម៉ូតូចំនួន០៣គ្រឿង។

    ៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។

    បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់។


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ