នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលឲ្យស្លាប់នៅក្នងរថយន្ត
ខេត្តកណ្តាល ៖ នារីមានឈ្មោះ មាន ចន្ទវលក្ខ អាយុជាង៣០ឆ្នាំ បានបើករថយន្តធ្លាក់ទឹកបឹងការពីយប់ថ្ងៃទី២៧ វេលាម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នារីរូបនេះមិនដឹងមានរឿងអ្វី បើករថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃដែលមានទីតាំងស្ថិតនៅតាមបណ្តោផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
រយៈពេលជិត១ម៉ោងទើបបងប្អូនដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
រីឯសពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តហើយប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯរឿងរ៉ាងនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃ ពីសំណាក់នារីខាងលើពុំទាន់ដឹង មូលហេតុច្បាស់លាស់នោះទេ៕ ព័ត៌មាន "បឋម"