គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅចំនួន៥ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ


    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅចំនួន៥ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
    យោងតាមលិខិតផ្ញើជូនប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត, ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ ដែលបណ្ដាញព័ត៌មាន យើងទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំបន្ថែមដូចខាងក្រោម៖
    ទី១៖ រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាង ក្រៅ រួមមាន៖ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវពិនិត្យ សម្រេច និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌផ្អែកតាមការកំណត់ដោយលិខិតបទដ្ឋានជាធរមាន ដោយត្រូវប្រើប្រាស់ត្រា និងចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីនីមួយៗ
    ទី២៖ អភិបាលក្រុង ស្រុក ខណ្ឌអាចប្រគល់សិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើលិខិត រដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយករដ្ឋបាលតាមការចាំបាច់ ដោយប្រើប្រាស់ទម្រង់ លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
    ទី៣៖ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌពុំមានសិទ្ធិក្នុងការ សម្រេច និងចុះហត្ថលេខាលើលិខិតរដ្ឋបាលណាមួយ ក្នុងនាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បី ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាងក្រៅបានឡើយ
    ទី៤៖ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចធ្វើទំនាក់ទំនង ការងារផ្ទៃក្នុងតាមរយៈលិខិតរដ្ឋបាល (ក្នុងចំណោមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រវាងការិយាល័យ ឬអង្គភាពជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរវាងការិយាល័យជាមួយអង្គភាពក្រោមឱវាទ) និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទម្រង់ បែបបទ នៃការផ្តល់សេវារដ្ឋបាលក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស តាមតួនាទី ភារកិច្ចរបស់ខ្លួន
    ទី៥៖ ដើម្បីធានាដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា អភិបាលក្រុង ស្រុក ខណ្ឌត្រូវកំណត់ក្របខណ្ឌលវេលាជាក់លាក់ សម្រាប់ការពិនិត្យ សម្រេច និងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ អភិបាល និងថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌដែលបានទទួលសិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារទាំងនេះ ត្រូវអនុវត្តតាមក្របខណ្ឌពេលវេលាដែលបានកំណត់ឲ្យបានម៉ឺងម៉ាត់៕




    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ