គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សាកសព​ត្រូវ​បែកខ្ចាយ​ជា​បំណែកៗ ដោយសារ​ឥទ្ធិពល​នៃ​គ្រាប់បែក ដែល​ខ្លួន​បាន​យកមក​កែច្នៃ គ្មាន​បច្ចេកទេស​។


    ខេត្តកណ្តាល ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ករណី​ផ្ទុះ​គ្រាប់កាំភ្លើង​ធំ​ដែលមានទំហំ ១០៥មីលី្លម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​បុរស អាយុ​៥១ឆ្នាំ​ ជាម្ចាស់ស្តង់ទិញលក់អែតចាយ និង​កែច្នៃ​ធ្វើ​ឧបករណ៍​គ្រឿងបន្លាស់​ផ្សេងៗ​។

    លោកហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​សព​។​ ឆ្លៀតឱកាសនេះសូម​អំពាវនាវ​ជាថ្មី​ចំពោះប្រជាពលរដ្ឋ ជាពិសេស​អ្នក​ប្រកបមុខរបរ​គ្រឿង​អេតចាយ សូម​បញ្ឈប់​ការយក​គ្រប់​សំណល់​ពី​សង្គ្រាម​មក​កែច្នៃ ព្រោះ​វា​ខុសច្បាប់ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង សមាជិកគ្រួសារ និង​អ្នកជិតខាង។

    បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​សាកសព​ត្រូវ​បែកខ្ចាយ​ជា​បំណែកៗ ដោយសារ​ឥទ្ធិពល​នៃ​គ្រាប់បែក ដែល​ខ្លួន​បាន​យកមក​កែច្នៃ គ្មាន​បច្ចេកទេស​។

    ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង ១២.៤៥នាទី នៅចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ​នគរបាល​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​សិប្បកម្ម​កែច្នៃគ្រឿងយន្ត​កសិកម្ម មាន​ទីលំនៅ​ភូមិ ត្រពាំងព្រលិតត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​។​
    ប្រភពបានរៀបរាប់សាច់រឿងថា តាម​ការបំភ្លឺ​របស់កូនបង្កើតជនរងគ្រោះឈ្មោះ យ​ន ថា​នុង អាយុ ២៥​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ប្រហែល​ជាង​១០​ឆ្នាំមុនជនរងគ្រោះ​បាន​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រឿងយន្ត​កសិកម្ម លក្ខណៈ​គ្រួសារ​ ។
    លុះដល់ថ្ងៃកើតហេតុតុ ជនរងគ្រោះ បាន​យក​គ្រាប់​ប្រភេទ​ពុំ​ស្គាល់ ដោយ​ប្រើ​ម៉ូ​ទ័​រ​មក​អារកាត់​កែច្នៃ នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​ នៅរំពេច​នោះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​យ៉ាង​សន្ធឹក ដែល​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​ដាច់​សាច់​ខ្ទាត​ជា​បំណែក នៅ​ជុំវិញ​កន្លែងកើតហេតុ​តែ​ម្ដង​។​

    ​អអាជ្ញាធរមីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ