កម្មករស៊ីឈ្នួលដាំដំឡូង ០២នាក់ ជាន់មីនសល់កាលពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះស្លាប់ម្នាក់ និង រងរបួសស្រាលម្នាក់ នៅស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩.៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុច អូរទ្រូងអណ្តើក ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្លាប់។
ឈ្មោះ ធាង ធួន ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល ពេលនេះកំពុងតែគេងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
ជនរង់គ្រោះទាំងពីរជាប្រជាពលរដ្ឋរស់នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានមកស៊ីឈ្នួលដាំដំឡូង នៅក្បែរចំណុចកើតហេតុខាងលើ ។
សាកសពត្រូវកម្លាំងជំនាញធ្វើកំណត់ហេតុ រួចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។ ព័ត៌មានបឋម