គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បុរស់ម្នាក់លួចម៉ូតូមិត្តភ័ក្ដ ពីខណ្ឌពោធិ៍សែនជ័យ មកនៅស្រុកបាភ្នំត្រូវជាប់ខ្នោះសមត្ថកិច្ច


    ព្រៃវែង ៖ នគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេលួចម៉ូតូមិត្តភ័ក្ដឯង នៅខណ្ឌពោធិ៍សែនជ័យ ហើយបើករត់គេចខ្លួនមកស្រុកបាភ្នំ។
    ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិបឹងប្រស្រែ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
    លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានថ្លែងប្រាប់ ដល់សារព័ត៌មានថា ជនសង្ស័យឈ្មោះ យឿន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងប្រស្រែ  ឃុំឈើកាច់  ស្រុកបាភ្នំ ខេត្តព្រៃវែង។
    រីឯជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ បូ សានី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
    ប្រភពដដែលបានឱ្យដឹងទៀតថា៖ ដោយយោងតាមការរៀបរាប់ពីជនរងគ្រោះ នៅមុនពេលកើតហេតុ ត្រង់ចំណុចផ្ទះជួលស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
    ជនរជគ្រោះនិងជនសង្ស័យ ស្នាក់នៅផ្ទះជួលជាមួយគ្នា ដោយពួកគេធ្វើកម្មករផ្សារដែក ។
    លុះដល់វេលាម៉ោង ២២.៣០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះ ដេកលក់ទុកម៉ូតូក្នុងបន្ទប់ជនសង្ស័យ ខណៈឃើញជនរងគ្រោះដេកលក់ក៏យកម៉ូតូជិះគេចខ្លួនតែម្ដង។
    លុះជនរងគ្រោះភ្ញាក់ឡើងក៏បាត់ម៉ូតូ និង បាត់ជនសង្ស័យតែម្ដង ពោលគឺជនសង្ស័យយកម៉ូតូ ជិៈគេចមកស្រុកកំណើតនៅបាភ្នំ ទើបខ្លួនប្ដឹងរាយការណ៍ប្រាប់សមត្ថកិច្ច។
    ជាមួយគ្នានោះនគរបាលខេត្តព្រៃវែង បានដាក់កម្លាំងពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង៩.៣០នាទីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ទើបចាប់បានជនសង្ស័យនៅចំណុចខាងលើ រួមនិងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក SUZUKI Lets ព័ណ៌ ស  ពាក់ផ្លាកលេខ ស្វាយរៀង1M-8280 ។
    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖  "ខ្លួនបានលួចម៉ូតូពិតប្រាកដមែន"។
    បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាងម៉ូតូ រក្សារទុកនៅប៉ុស្ដឹរដ្ឋបាលឈើកាច់ ដើម្បីដោះស្រាយតាមនីតិវិធីនៃច្បាប់។



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ