ដោយសារតែរឿងគេ ត្រូវប្ដីគេ វាយមួយដំបងបណ្ដាលឲ្យរបួសបែកក្បាលយ៉ាងដំណំ នៅក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង ៖ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ២១:១៥ នាទី នៅចំណុចក្រោមផ្ទះឈ្មោះ ជុក ជីន ភេទប្រុស អាយុ៣៤ឆ្នាំស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំ ស្វាយរំពារស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកពីធ្វើការសំណង់នៅចំណុចមេទឹកទំនប់ស្រុក និងបានផឹកស៊ីស្រវឹងរករឿងប្រពន្ធ ។
ពេលមកដល់ផ្ទះក៏បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ នៅក្រោមផ្ទះរបស់ខ្លួន ហើយពេលនោះក៏មានឈ្មោះ បូ បឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវជាពូ រស់នៅភូមិ-ឃុំ កើតហេតុជាមួយគ្នា បានដើរចូលមកឃាត់អ្នកទាំងពីរដើម្បីកុំអោយឈ្លោះប្រកែកគ្នា ពេលដើរចូលមកដល់ ឈ្មោះ ជុក ជីន ក៏បានទាញដំបងឈឺជ្រុងមួយកំណាត់វាយទៅលើឈ្មោះ បូ បឿន បណ្ដាលអោយរងរបួសបែកក្បាលផ្នែកខាងមុខត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរំពារ បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុក ជីន បានសំរេច ហើយនិងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី ៕