អភិបាល នៃគណៈអភិបាលស្រុកកងមាស និងសហការី បានចុះពិនិត្យស្ថានភាពសាងសង់ផ្លូវខេត្តលេខ២៧០ ដែលបន្តពីឃុំរកាអារ រហូតដល់ឃុំស្
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមឧត្ដមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ អមដំណើរដោយលោក មឿន ផា ទីប្រឹក្សាក្រសួងអប់ យុវជន និងកីឡា លោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងសហការី បានចុះពិនិត្យស្ថានភាពសាងសង់ផ្លូវខេត្តលេខ២៧០ ដែលបន្តពីឃុំរកាអារ រហូតដល់ឃុំស្តៅ ព្រំប្រទល់ខេត្តកណ្តាល ប្រវែង ១២.៥០គីឡូម៉ែត្រ និងទីតាំងដែលត្រូវដាក់លូរំដោះភ្លៀង ។ (អត្ថបទ រដ្ឋបាលស្រុកកងមាស)