គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អធិការនគរបាលខណ្ឌចំការមន ផ្តល់អំណោយ និងសម្ភារជូនកម្លាំងនគរបាល ដើម្បីទប់ស្កាត់កូវីដ១៩



     ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានប្រគល់មួកសុវត្ថិភាព ចែកម៉ាស់ បាញ់កំដៅ និងបាញ់អាល់កុលដល់កម្លាំងនគរបាល ខណ្ឌចំការមន គោរពច្បាប់ចរាចរណ៍ផងដែរ ដែលទទួលបានអំណោយឧបត្ថម្ភពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌទាំងអស់ ដើម្បីចូលរួមបង្កាត់ទប់ស្កាត់មេរោគ COVID-19។
    លោក យិន សាន បានឲ្យដឹងថា អំណោយចែកជូនដល់កងកំលាំងនគរបាលខណ្ឌចំការមន គឺបានមកពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់។
    លោកបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន។
    លោកបានផ្តាំថា៖
    *ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
    *ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ
    *ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
    *ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ
    *ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណៈឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
    *ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
    *ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
    *ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
    *ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ជាពិសេសគឺគ្រឿងញៀន
    *ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី
    *ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ