ពលករខ្មែរដែលទៅធ្វើការនៅឯប្រទេសថៃត្រូវបានមេការថៃបាញ់សម្លាប់នៅក្នុងវង់ផឹកស៊ី
ថៃ ៖ ហេតុការណ៏ផ្ទុះអាវុធនៅប្រទេសថៃ ដោយមេការថៃបាញ់ទៅលើពលករខ្មែរ កាលពីវេលាម៉ោង ៨.៥៤នាទី យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងបរិវេនបន្ទប់ទឹករួមកន្លែងស្នាក់នៅកម្មករសាងសង់ដែលជាសំណង់ខនដូមីនៀមដ៏ធំមួយក្នុងឃុំម៉ាបតាភុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ប្រភពព័ត៌មានចេញពីប្រទេសថៃបានឲ្យដឹងថាមុនពេលកើតហេតុគឺមានពលករខ្មែរ ០៤ទៅ០៥នាក់ បានជួបជុំគ្នាផឹកសុី ពេលម៉ោងសម្រាក់ការងារ ក្នុងការជួបជុំគ្នាស្រាបតែមានឈ្មោៈ ផៃរ៉ូត នួនសាង៉ា អ្នកមើលការខុសត្រូវនៅទីនោះ បានហាមឲ្យឈប់ផឹក ប៉ុន្តែពលករខ្មែរប៉ុន្មាននាក់នោះមិនព្រមស្តាប់បានជាមានរឿងឈ្លោះប្រកែកគ្នាផ្អើលពេញកន្លែងផឹកសីុ ទើបមេការរូបនោះបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់ចូលចំកណ្តាលវង់ផឹកបណ្តាលឲ្យ ស្លាប់ពលករខ្មែរ ០១នាក់ និងរងរបួសធ្ងន់ពលករខ្មែរចំនួន០២នាក់។ ចំណែកឯជនដៃដល់ជាជនជាតិ ថៃ ត្រូវបានពលករខ្មែរខឹងសម្បារយ៉ាងខ្លាំងក៏ព្រួតគ្នាវ៉ៃរហូតដល់ស្លាប់ ។ ព័ត៌មាន "បឋម"