លោកអ៊ុង ផាន អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរបានដឹកនាំ បើកកិច្ចប្រជុំបូកសរុបការងារនៅប៉ុស្តិ៍រដ្ឋបាលសំរោង
ខេត្តព្រៃវែង ៖កងកម្លាំងនគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានមកជួបជុំគ្នានៅប៉ុស្តិ៍រដ្ឋបាលសំរោងដើម្បីបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំសប្តាហ៍ក្រោមការដឹកនាំរបស់លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ។
នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ស្តីអំពីទិសដៅអនុវត្តបន្តរបស់កងកម្លាំងទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក នឹងបន្តពង្រឹងការបង្ការ បង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះដែរលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានបន្តថា កងកម្លាំងទាំងអស់ត្រូវធ្វើការល្បាតចល័ត ត្រួតពិនិត្យរដ្ឋបាលចំហរ នឹងតាមដានមុខសញ្ញាសង្ស័យ មុខសញ្ញាមានដីការ នឹងមុខសញ្ញាក្មេងទំនើង ដែលមាននៅក្នុងមូលដ្ឋាន នឹងត្រូវធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនឹងដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។
បន្ទាប់ពីបញ្ចប់នូវកម្មវិធីប្រជុំកងកម្លាំងទាំងអស់ក៏លោកបានជួយឧបត្ថម្ភ ជាថវិការដល់លោក វរ:សេនីយ៍ត្រី ស្រី សារឿន នាយប៉ុស្តិ៍រដ្ឋបាលសំរោង ដែលបានចូលនិវត្តន៍ចំនួន១២០០០០០រៀល (មួយលានពីរសែនរៀល) ដើម្បីបញ្ជាក់ពីសិលធម៏របស់កងកម្លាំង៕