គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីបំផុត..! អ្នកនិពន្ធ និងអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ទទួលស្គាល់កំហុសហើយថែមទាំងធ្វើកិច្ចសន្យាទុកជាផុសតាង


    ភ្នំពេញ ៖  នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាន  រួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឲ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។
    កិច្ចប្រជុំនេះ គឺទទួលបានលទ្ធផលគួរជាទីពេញចិត្ត ដោយសារម្ចាស់បទ និងអ្នកនិពន្ធ បានទទួលស្គាល់រាល់កំហុសឆ្គង តាមរយៈការធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរមួយថា នឹងមិនធ្វើអ្វីដែលប្រាសចាកពីក្រមសីលធម៌តទៅទៀតទេ ហើយនឹងប្រែក្លាយរាល់ដំណេះដឹង ឲ្យទៅជាលក្ខណៈវិជ្ជមានដល់សង្គមជាតិ តបតាមការណែនាំរបស់ក្រសួង ។
    នៅក្នុងកិច្ចសន្យានោះ មានខ្លឹមសារទាំង ថា «ខ្ញុំបាទឈ្មោះ អ៉ិច ចន្ថា កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៨១ ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឲ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។
    ខ្ញុំបាទ អ៉ិច ចន្តា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឲ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ»។
    មហាជនខ្មែរ និងអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មគ្រប់គ្នា បន្ទាប់ពីមានចម្រៀងមួយបទចំណងជើងថា «កណ្តៀវអូនស្រួយ» ត្រូវបានបញ្ចេញ ព្រោះបទនេះ មានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ ទាំងចំណងជើង និង Melody ទាំងស្រុងក្នុងចម្រៀងមួយបទនេះ គឺបានបង្កប់អត្ថន័យ វិលទៅវិលមក ទៅណាមិនឆ្ងាញ់ពីរឿងអាសអាភាសឡើយ។
    ការចេញចម្រៀង «កណ្តៀវអូនស្រួយ» នេះត្រូវបានគេដឹងថា មានរយៈពេលត្រឹមតែជាង១ខែប៉ុណ្ណោះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឲ្យទប់ស្កាត់ការចែករំលែក ឬផ្សព្វផ្សាយវីដេអូ សំឡេង និងចម្រៀងដែលប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ៕



     



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ