ជិះម៉ូតូ ZooMer X មកឆក់ទូរស័ព្ទដៃអ្នកជិះកង់ ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន រួចប្រគល់អោយសមត្ថកិច្ច
ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ជឿន ហុង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ រស់នៅម្តុំ ផ្លូវវេងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាកHonDa. ZooMer X ពណ៌ក្រហមស ឆ្នាំ២០១៩ មានស្លាកលេខ.
តាកែវ 1R 7123 បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីរងគ្រោះឈ្មោះ ណាង ស្រីពៅ ភេទស្រីអាយុ១៩ឆ្នាំរស់ភូមិកើតហេតុខាងលើកំពុងតែជិះកង់ទិសដៅពីចោមចៅឆ្ពោះស្ទឹងមានជ័យមកដល់ចំណុចកើតហេតុមានបុរសម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់បង្កឲ្យមានការភ្ញាក់ផ្អើលភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បាន។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី១ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕