ផ្ទុះភ្លើងប្រចណ្ឌ..! នារីអតីតស្រីខារ៉ាអូខេម្នាក់បច្ចុប្បន្នជាប៉ូលីសចរាចរណ៍កាត់ប្រដាប់ភេទបុរសដែលជាគូស្នេហ៍..
ខេត្តកំពង់ធំ ៖ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងម៉ោង១០:១០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ករណីនេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកភាគីខាងជនរងគ្រោះដែលស្រីស្នេហ៍កាត់ប្រដាប់ភេទមានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើប៉ូលិសចរាចរណ៍ដូចគ្នា រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងករណីអំពើហឹង្សានេះលោកប៉ូលិសសំបូរស្នេហ៍ ឈ្មោះខៀន សុខល័ក្ខ ត្រូវបានស្រីកំណាន់ឈ្មោះ រិទ្ធ ស្រីនាង កាត់អាអូនតូច (ហៅប្រដាប់បន្តពូជ) ជិតដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅទុកជាការប្រមាន ដល់បងបុរសៗ ដែលចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលនេះជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៍សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល។
ករណីខាងលើនេះលោក សន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យទាក់ទងសួរលោក ស្នងការទៅចំណែកលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ជូនបងប្អូនសារពត៌មានថា នារីមុខសញ្ញាដែលជាជន ប្រព្រឹត្តបទល្មើសខាងលើនេះ មានមុខរបរអតីត ជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់មិនមែនជា នគរបាលនារីនោះទេ ។ ព័ត៌មាន "បឋម"