គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    នាវាដឹកយន្តហោះចម្បាំងអាមេរិក ឆេះបីថ្ងៃហើយនៅមិនទាន់រលត់វិញទេ

    អាន់ជែលែស ៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS ប៊ុនហូម រីឆាដ (USS Bonhomme Richard) ដែលបានឆាបឆេះតាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅអាមេរិក) នៅមូលដ្ឋានទ័ពអាកាសទីក្រុង សាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រញ៉ានោះ រហូតមកដល់ថ្ងៃអង្គារសប្តាហ៍នេះ នៅតែបន្តការឆាបឆេះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

    ជុំវិញហេតុការណ៍ខាងលើនេះ លោកឧត្តមនាវីទោ ហ្វីលីព សូប៊ែក (Philip Sobeck) ជាមេបញ្ជាការមួយរូបនៅលើនាវា USS Bonhomme Richard បានលើកឡើងយ៉ាងដូច្នេះថា «ឈានចូលថ្ងៃទី ៣ ទៅហើយ ក្រុមនាវិកប្រកបដោយភាពក្លាហានរបស់យើង បានធ្វើដំណើរមកពីគ្រប់មូលដ្ឋាន នៅក្នុងទីក្រុង San Diego ដើម្បីជួយពន្លត់អគ្គីភ័យ និងព្យាយាមដាក់វាឲ្យស្ថិតក្នុងការគ្រប់គ្រង»។

    ប្រភពពីមន្ត្រីកងទ័ពជើងទឹកអាមេរិកបានឲ្យដឹងទៀតថា មនុស្សសរុប ៦១នាក់បានទទួលរងរបួស ក្នុងនោះ ៣៨នាក់នាក់ជានាវិកកងទ័ពជើងទឹក និង ២៣នាក់ទៀតជាជនស៊ីវិល ដោយភាគច្រើនបានទទួលរងរបួស ដោយសារការទទួលរងកម្តៅ និងផ្សែងពុល។ យ៉ាងណាក៏ដោយ ក្រុមជំនាញបានអះអាងថា នាវាដឹកយន្តហោះចម្បាំងខាងលើនេះ មិនបានរងការខូចខាតធ្ងន់ធ្ងរខ្លាំងឡើយ ព្រោះតែអគ្គីភ័យ មិនបានរាលទៅដល់កន្លែងស្តុកឥន្ធនៈ។

    គួរបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការឆាបឆេះនាវា USS Bonhomme Richard មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែអគ្គីភ័យបានកើតឡើង អំឡុងពេលដែលនាវានោះ កំពុងស្ថិតក្នុងការបង្កើនសមត្ថភាព (upgrade) ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ ១,០០០នាក់។ សកម្មភាពពន្លត់ត្រូវបានធ្វើឡើង តាមរយៈរថយន្តពន្លត់ ទូកបាញ់ទឹក និងឧទ្ធម្ភាគចក្រដឹកទឹកស្រោចពីលើអាកាសថែមទៀត៕












    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ