សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពលើទីលានវាយកូនហ្គោល ជាមួយកាយវិការដ៏ស្វាហាប់ និងស្រស់ស្អាត
ជាមួយការបង្ហាញរូបភាពលើទីលានវាយកូនហ្គោលវាលស្មៅដ៏ខៀវស្រងាត់នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានឆ្លៀតហាត់ប្រាណវាយកូនគោលនៅទីលានវាយកូនគោលក្បែរផ្ទះ ព្រោះក្នុងរយៈពេលនៃការកាន់ទុក្ខម្តាយក្មេករហូតគម្រប់១០០ថ្ងៃមិនហ៊ានចេញទៅលេងខាងក្រៅទេ។
ជាមួយរូបភាពដែលបានបង្ហាញបានស្តែងឱ្យឃើញថា មេដឹកនាំដែលប្រឡូកលើសមរភូមិសង្គ្រាមទាំងសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមនយោបាយជាង ៤០ឆ្នាំរូបនេះ នៅតែមានកម្លាំងពលំ និងស្មារតីមាំមួន ទោះមកដល់ពេលនេះវ័យជិតឈានចូល៧០ឆ្នាំទៅហើយក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន តែងតែបានបញ្ជាក់ថា កម្លាំងពលំ និងសុខភាពរបស់សម្តេចនៅតែល្អជាធម្មតា ហើយថ្ងៃខ្លះសម្តេចហាត់ប្រាណចន្លោះពី ៣ ទៅ៤ម៉ោងឯណោះ។
តាមរយៈសុខភាព និងកម្លាំងពលំ ប្រាជ្ញាស្មារតីដ៏ល្អប្រសើរនេះ សម្តេចតេជោ បានប្រកាសបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរយៈពេល២អាណត្តិទៅមុខបន្តទៀត៕