គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស៥គ្រឿង ដាក់តាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា


    ភ្នំពេញ៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិកាសចំនួន៥គ្រឿង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្តល់ដាក់នៅតាមមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់។

    ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយទាញយកពីបរិយាកាសធម្មជាតិ ហៅថា WATERGEN នឹងផ្តល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១គ្រឿង, មន្ទីរពេទ្យកាល់ម៉ែត ១គ្រឿង, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ១គ្រឿង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១គ្រឿង។ ដោយឡែកកាកបាទក្រហមកម្ពុជា ត្រូវបានផ្តល់ជូនម៉ាស៊ីនមួយគ្រឿង រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់។

    នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះមួយគ្រឿង ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសម្តេចតេជោ ហ៊ុន សែន យកទៅប្រគល់ជូនមន្ទីរពេទ្យកាល់ម៉ែត។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៉ីស្រាអែល ហើយមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

    លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ម៉ាស៊ីនផលិតទឺកសុទ្ធនេះ គឺទាញយកខ្យល់ក្នុងបរិយាកាសមកផលិតជាទឹកបរិសុទ្ធតែម្តង។ បើតាមលោក ស៊ុន ចាន់ថុល ម៉ាស៊ីននេះមួយគ្រឿងតម្លៃជាង ៦ម៉ឺនដុល្លារអាមេរិក។

    លោក ស៊ុន ចាន់ថុល បានរំលឹកថា ក្នុងពេលលោកអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុងដាវូស ប្រទេសស្វីស លោកបានឃើញពីភាពអស្ចារ្យនៃម៉ាស៊ីនផលិតទឹកនេះ ហើយអាចចូលរួមឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅកន្លែងផ្តល់សេវាសាធារណៈផ្សេងៗនោះ លោកក៏បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទិញមកដាក់នៅតាមមន្ទីរពេទ្យតែម្តង។

    លោកសាស្រ្តាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភម៉ាស៊ីនផលិតទឹកសុទ្ធនេះ ដើម្បីបំពេញតម្រូវការរបស់មន្ទីរពេទ្យ។ ជាពិសេសអ្នកជំងឺដែលសម្រាកព្យាបាល និងរកសេវាពិគ្រោះជំងឺនៅមន្ទីរពេទ្យ ព្រមទាំងអ្នកមើលថែអ្នកជំងឺសរុបជាង ៦ពាន់នាក់ក្នុងមួយថ្ងៃនោះ។

    បើតាមលោក ឈាង រ៉ា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះមិនត្រឹមតែបំពេញតម្រូវការរបស់អ្នកជំងឺប៉ុណ្ណោះទេ តែក៏សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិកជិត ២ពាន់នាក់ប្រើប្រាស់ផងដែរ។

    លោក ឈាង រ៉ា បានលើកឡើងថា ទឹកបរិសុទ្ធនេះ មានគុណសម្បត្តិខ្ពស់សម្រាប់សុខភាព ហើយក៏ចូលរួមក្នុងការថែទាំបរិស្ថានផងដែរ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីកតាមរយៈប្រើទឹកសុទ្ធដប។

    ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ បានគូសបញ្ជាក់ថា អំណោយម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ពិតជាមានតម្លៃថ្លៃថ្លាពិសេសណាស់។

    ក្នុងពិធីប្រគល់ម៉ាស៊ីនទឹកបរិសុទ្ធនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទៅរកសេវានៅមន្ទីរពេទ្យកាល់ម៉ែតចូលរួមថែទាំងម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង៕ប្រភព: (Fresh News)









    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ